ភ្នំពេញ៖ ក្រុមការងារសារព័ត៌មាន KNN news ទទួលបានការស្នើសំផ្សព្វផ្សាយពីលោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW ពាក់ព័ន្ធករណីចោទប្រកាន់រឿងខ្ចីលុយមិនសងសរុបជាង៥០មុឺនដុល្លាគឺជារឿងមិនពិត ដោយលោកស្រី ធូ លីតា បានបដិសេធហើយចោទទៅលើ គណនីFBឈ្មោះ Da Ly Roes បានបង្កើតបក្ខពួកក្នុងគោលបំណងចង់មួលបង្កាច់ឲ្យខូចឈ្មោះក្រុមហ៊ុនប្រេន LM JEJE NEW ដែលកំពុងវៃលុកលើទីផ្សារអនឡាញនាពេលបច្ចុប្បន្ន។
ការច្រានចោលរបស់លោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW ក៍មានការ ប្រត្តិកម្មយ៉ាងឆាប់រហ័សពីមនុស្សមួយចំនួនដែលបានអះអាងថាម្ចាស់ក្រុមហ៊ុន LM JEJE NEW បានខ្ចីលុយពួកគាត់ក្នុងម្នាក់ៗរាប់មុឺនដុល្លា
ប្រភពពីលោកស្រី ថុង ធម្មី បានអះអាងថាគាត់ជាម្ចាស់បំណុល ដោយសារចាញ់បោកពាក្យលួងលោមពីម្ចាស់ក្រុមហ៊ុនខាងលើពី១ថ្ងៃទៅ១ថ្ងៃតាមរយះការពឹងអោយវេលុយតាម ទ្រូម៉ាន់នី ដោយអោយសេវាលើសបន្ទាប់មក ក៏លួងលោមយកលុយ 200ដុល្លា 300ដុល្លា រហូត $1000 ហើយឲ្យ ៥០ដុល្លា ទៅ ១០០ដុល្លា និង២០០ដុល្លា ចាយវិញ ក្រោយមកម្ចាស់ក្រុមហ៊ុនក៍បានលួងលោមយកលុយលោកស្រី ថុង ធម្មី ជាបន្តបន្ទាប់រហូតរាប់មុឺនដុល្លា ដោយវេលុយចូលគណនីរបស់ប្តីតាមរយៈ ABA ថាយកទៅរកសុីនៅផ្សារដោយសន្យាថានិងសងលុយត្រឡប់មកវិញ រហូតលួងលោមលោកស្រី ថុង ធម្មី ឲ្យលក់រថយន្តអស់មួយគ្រឿងថែមទៀតដោយលោកស្រី ធូ លីតា ជាអ្នករកម៉ូយដេីម្បីទិញ រថយន្ត ហ្នឹងដោយសន្យាថានឹងសង ហើយម្ចាស់ក្រុមហ៊ុនបានប្រើគ្រប់កល់ល្បិចទិញខ្សែក ទូទឹកកក ចំនីចំនុក និងពាក្យលួងលោម នឹងអោយ សារគុណ ដើម្បីឲ្យលោកស្រី ថុង ធម្មី មានភាពជឿជាក់មកលើរូបខ្លួន(ដោយពោលពាក្យថាខ្ញុំជិះឡានទំនើបៗដូរគ្រប់សេរី និងមានផ្ទះវីឡា និងប្តីរកសុីច្រើន សូមកុំភ័យអី) ។
លោកស្រី ថុង ធម្មី បានបន្តថា មិនយូរប៉ុន្មាន លោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW បានលួងលោមអោយរកលុយបន្ថែមដោយយកប្លង់ដីមកបញ្ចាំនឹងប្អូនប្រុសលោកស្រី ថុង ធម្មី នឹងហៅប្តីមកផ្តិតមេដៃតាមក្រោយពេលដែលទទួលបានលុយហើយបែជាប្រាប់ថារឿងខ្លួនយកប្លង់ដីមកបញ្ចាំមិនត្រូវឲ្យប៉ាអាជូដឹងទេ(ប្តី)បើសិនគាត់ដឹងនឹងមានបញ្ហាធំ។
លោកស្រី ថុង ធម្មី បន្តថាលោកស្រី ធូ លីតាបានលួងលោមយកប្លង់ផ្ទះលោកស្រី ថុង ធម្មីទៅដាក់បញ្ចាំដោយខាងលោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW ជាអ្នករៀបចំឯកសារឲ្យទាំងអស់ដោយសន្យាថាចាំប្តីខ្ញុំ(ប្តីធូ លីតា)ជាអ្នកបង់ការប្រាក់ជំនួសដោយផ្ទុយទៅវិញលោកស្រី ថុង ធម្មីពុំបានយល់ព្រមករណីដែលលោកស្រី ធូ លីតា លួងលោមនោះទេ។
លោកស្រី ថុង ធម្មី អង្គុយសរុបទឹកប្រាក់ដែលបានផ្តល់ឲ្យម្ចាស់ក្រុមហ៊ុនខាងលើជាបន្តបន្ទាប់សរុបចំនួន $391000 (សាមសិបប្រាំបួនមុឺនមួយពាន់ដុល្លា) ចាប់ផ្តើមសង្ស័យថាគាត់ចាញ់បោកស្ត្រីម្ចាស់ក្រុមហ៊ុនហើយក៍ព្យាយាមទារប្រាក់ដែលជំពាក់ តែលោកស្រី ធូ លីតា ម្ចាស់ក្រុមហ៊ុន LM JEJE NEW បានរកលេសដោះសារ ហើយក៍ព្យាយ៉ាមគិចវេសមិនព្រមសង ទូរសព្ទក៍មិនលើកដែរ ឆាតក៍មិនតប រហូតលោកស្រី ថុង ធម្មី បានទទួលដំណឹងថាតាមពិតម្ចាស់ក្រុមហ៊ុន LM JEJE NEW បានជំពាក់បំណុលគេច្រើននាក់ណាស់ដោយប្រើរូបភាពស្រដៀងគ្នាតាមរយះសង្គមហ្វេសប៊ុក។
កាលពីវេលាម៉ោង១៦:០០នាទីថ្ងៃទី១២ខែមេសាឆ្នាំ២០២១ មនុស្សជាង២០នាក់ក្នុងចំណោម១០នាក់ បានអះអាងថាខ្លួនគឺជាម្ចាស់បំណុលហើយស្ទាក់ឃាត់
លោកស្រី ធូ លីតា ដែលកំពុងជិះ រថយន្ត LEXUS NX-200T ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1BK-0469 នៅចំណុច ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយក៍ប្តឹងសមត្ថកិច្ចនាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។អត្ថបទ នាយភ្លុក
អង្គភាពសារព័ត៌មាន KNN news យើងខ្ញុំរងចាំការបកស្រាយពីភាគគីទាំងសងខាងរាល់ម៉ោងធ្វើការសូមអរគុណ 081827878