ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ប្រទេសថៃរកឃើញថាវ៉ាក់សាំងចិន Sinovac អាចផ្តល់ការការពាររហូតដល់៩៩.៤ភាគរយ ប្រឆាំងកូវីដ-១៩

ប្រទេសថៃរកឃើញថាវ៉ាក់សាំងចិន Sinovac អាចផ្តល់ការការពាររហូតដល់៩៩.៤ភាគរយ ប្រឆាំងកូវីដ-១៩

(បាងកក)៖ លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកឯកទេសខាងផ្នែករោគសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn បាននិយាយនៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃព្រហស្បតិ៍នេះថា វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ (Sinovac) អាចផ្ដល់ភាពស៊ាំ ដែលមានសមត្ថភាពរហូតដល់ ៩៩.៤ភាគរយប្រឆាំងនឹងវីរុសនេះ បន្ទាប់ពីការចាក់លើកទី២បានមួយខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation Thailand នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត Yong Poovorawan លើកឡើងដូចខាងលើ ដោយយោងលើការសិក្សាស្រាវជ្រាវមួយ ដោយសាកលវិទ្យាល័យ Chulalongkorn និងមន្ទីរពេទ្យទូទៅ Banphaeo នៅខេត្តសាមុត សាខន (Samut Sakhon) អំពីប្រព័ន្ធភាពស៊ាំរបស់មនុស្ស មុននិងក្រោយពេលបានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 របស់ Sinovac ពីរដូស ដោយដូសទីពីរចាក់ក្រោយដូចទីមួយ ៣សប្តាហ៍។

លោក Yong Poovorawan បានបកស្រាយថា «យើងបានរកឃើញថា ប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ មានការកើនឡើងខ្លាំង នៅពេលបានទទួលការចាក់វ៉ាក់សាំង។ មួយខែបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី២ ប្រព័ន្ធភាពស៊ាំ បានកើនឡើងប្រហាក់ប្រហែលនឹង ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺ ដែលបានឆ្លងវីរុសនេះ ហើយជាសះស្បើយវិញ បានរយៈពេល ៤-៨សប្តាហ៍»

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ថា «អ្នកដែលបានចាក់វ៉ាក់សាំង Sinovac ដូសទីពីរ អាចទទួលបានប្រព័ន្ធភាពស៊ាំ ដែលមាន សមត្ថភាព ៩៩.៤ភាគរយប្រឆាំងនឹង COVID-19 ខណៈអ្នកជំងឺដែលបានឆ្លងវីរុសនេះ ហើយជាវិញ អាចទទួលបានប្រព័ន្ធភាពស៊ាំ ដែលមានសមត្ថភាពទប់ទល់៩២.៥ភាគរយ»។ លោកវេជ្ជបណ្ឌិតថៃ បានមានប្រសាសន៍បន្ថែមទៀតថា «យើងដឹងរួចហើយថា អ្នកជំងឺដែលបានជាសះស្បើយ អាចត្រូវបានឆ្លងវីរុសនេះម្តងទៀត ប៉ុន្តែភាពធ្ងន់ធ្ងរទំនងជាតិចជាងលើកដំបូង»

គួរបញ្ជាក់ថា បើតាមលោកវេជ្ជបណ្ឌិត Yong Poovorawan ការសិក្សារយៈពេលក៏កំពុងធ្វើឡើងផងដែរ អំពីប្រព័ន្ធភាពស៊ាំនៃអ្នកចាក់វ៉ាក់សាំង ក្នុងគោលបំណងព្យាករពីឱកាសនៃការឆ្លងវីរុស COVID-19 ឡើងវិញ។ ក្នុងរយៈពេលវែង ការសិក្សានេះ នឹងអាចឲ្យដឹងបានថា តើវាចាំបាច់ក្នុងការចាក់វ៉ាក់សាំងប្រឆាំងវីរុស COVID-19 លើកទី៣ ឬយ៉ាងណា ហើយប្រសិនបើវាដូច្នោះ តើនៅពេលណាដែលគួរតែទទួលការចាក់លើកទី៣៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |