ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រសួងការពារជាតិ ប្រកាសឱ្យគ្រួសារកងទ័ពទាំងអស់ ត្រូវចាក់វ៉ាក់សាំងដូសទី២ នៅតាមខណ្ឌដែលខ្លួនកំពុងស្ថិតនៅ

ក្រសួងការពារជាតិ ប្រកាសឱ្យគ្រួសារកងទ័ពទាំងអស់ ត្រូវចាក់វ៉ាក់សាំងដូសទី២ នៅតាមខណ្ឌដែលខ្លួនកំពុងស្ថិតនៅ

(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានជូនដំណឹងដល់បណ្ដាអង្គភាពដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនគ្រួសារកងទ័ព នៅតំបន់បិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ខេត្តកណ្ដាល នូវសម្រេចក្តីសម្រេចចំនួន៥ចំណុច ដោយតម្រូវឱ្យគ្រួសារកងទ័ព ដែលដល់វេនការចាក់វ៉ាក់សាំងដូសទី២ នៅរាជធានីភ្នំពេញ និក្រុងតាខ្មៅ ត្រូវទៅចាក់តាមខណ្ឌនីមួយៗ ដែលខ្លួនកំពុងស្ថិតនៅ និងមិនអនុញ្ញាតឱ្យឆ្លងខណ្ឌនោះឡើយ។

ការសម្រេចនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ដែលប្រព្រឹត្តធ្វើឡើងនាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។

សម្រេចក្តីសម្រេចទាំង ៥ចំណុចនេះរួមមាន៖

*ទី១៖ ការចាក់វ៉ាក់សាំងដូសទី២ ត្រូវរៀបចំតាមខណ្ឌនីមួយៗ ក្នុងរាជធានីភ្នំពេញ (វិធានការបិទខ្ទប់មិនអនុញ្ញាតឱ្យឆ្លងខណ្ឌឡើយ)។

*ទី២៖ ដើម្បីរៀបចំចាក់វ៉ាក់សាំងដុសទី២ នៅតាមខណ្ឌនីមួយៗ បានអង្គភាពនីមួយៗត្រូវពិនិត្យចំនួនគ្រួសារកងទ័ពដែលបានចាក់វ៉ាក់សាំងនៅក្នុងអង្គភាពខ្លួនតាមខណ្ឌនីមួយៗ រួចរាយការណ៍ជូននាយកដ្ឋានបុគ្គលិក ទីចាត់ការបុគ្គលិកក្នុងថ្ងៃទី២០ ខែមេសាឆ្នាំ២០២១នេះ ជាកំហិត។

*ទី៣៖ ក្រុមការងារចាក់វ៉ាក់សាំងត្រូវពិនិត្យចំនួនគ្រួសារកងទ័ពដែលបានចាក់លើកដុសទី១រួច តាមខណ្ឌនីមួយៗហើយរៀបចំក្រុមចាក់វ៉ាក់សាំង កម្មវិធី និងទីកន្លែងសម្រាប់ចាក់វ៉ាក់សាំងដុសទី២ តាមខណ្ឌនីមួយៗ រួចប្រកាសជូនបណ្ដាអង្គភាពឱ្យបានជ្រាប។

*ទី៤៖ បណ្ដាអង្គភាពត្រូវជម្រាបជូនដល់គ្រួសារកងទ័ពដែលបានចាក់វ៉ាក់សាំងដុសទី១រួច និងដឹកនាំទៅចាក់ឱ្យមានសណ្ដាប់ធ្នាប់ និង អនុវត្តវិធានការការពារជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់បំផុត។

*ទី៥៖ ចំពោះគ្រួសារកងទ័ពដែលរស់នៅរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ ហើយបានចាក់វ៉ាក់សាំងដុសទី១រួច នៅក្រៅតំបន់បិទខ្ទប់អង្គភាពត្រូវរាយការណ៍មកនាយកដ្ឋានបុគ្គលិក ទីចាត់ការបុគ្គលិក អំពីចំនួននៅតាមខណ្ឌនីមួយៗ ដើម្បីឱ្យពួកគាត់ទៅចាក់តាមកម្មវិធី និងកន្លែងចាក់វ៉ាក់សាំង។

ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមេសា ក៏បានជូនដំណឹងថា សម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ក្នុងខណ្ឌទាំង១៤ រាជធានីភ្នំពេញ បើកំពុងស្ថិតនៅខណ្ឌណា ត្រូវទៅចាក់នៅខណ្ឌនោះ «ហាមឆ្លងខណ្ឌជាដាច់ខាត» តែសម្រាប់អ្នកត្រូវចាក់វ៉ាក់សាំងលើកដំបូង ឬដូសទី១ ត្រូវធ្វើការផ្អាកជាបណ្តោះអាសន្នសិនរង់ចាំការជូនដំណឹងនៅពេលក្រោយ។

ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បុគ្គលដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ រួចហើយនៅតាមខណ្ឌទាំង១៤ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ទៅតាមថ្ងៃខែឆ្នាំ ដូចដែលបានជម្រាបជូនសាមីខ្លួនផ្ទាល់នៅពេលចាក់ដូសទី១ ទៅតាមទីតាំងដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធទី២ នៅតាមខណ្ឌដែលខ្លួនកំពុងរស់នៅ ដោយមិនឲ្យឆ្លងខណ្ឌជាដាច់ខាត»

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរថា អ្នកត្រូវទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឆាយា ជូនមន្ដ្រីនៅកន្លែងចាក់វ៉ាក់សាំង ក្នុងខណ្ឌដែលខ្លួនកំពុងរស់នៅ។ ក្នុងករណីឯកសារទាំងនោះ មិនបានយកជាប់ខ្លួន ដោយសារវិធានការបិទខ្ទប់រាជរដ្ឋាភិបាល បុគ្គលនោះអាចបង្ហាញឯកសារទាំងនេះ តាមប្រព័ន្ធអេឡិកត្រូនិចបាន។ មានន័យថា បុគ្គលនោះគ្រាន់តែថតឯកសារដែលតម្រូវការចាំបាច់ ពិសេសប័ណ្ណចាក់វ៉ាក់សាំងលើកទី១ និងឯកសារសម្គាល់ខ្លួន តាមរយៈទូរស័ព្ទដៃ ដើម្បីបង្ហាញជូនមន្ដ្រីជាការសម្រេច៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |