(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកដំណើរការជាបណ្ដោះអាសន្ននូវផ្សារលក់ដូរចំនួន ៤ទីតាំង រួមមាន៖
*ទី១៖ ផ្សារត្រពាំងថ្លឹង
*ទី២៖ ផ្សារឯករាជ្យ១
*ទី៣៖ ផ្សារទួលពង្រ
*ទី៤៖ ផ្សារសេនជូរីផ្លាហ្សា។ ការបិទផ្សារជាបណ្តោះអាសន្ននេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ដែលកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ៖