(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែមេសានេះ បានស្នើម្ចាស់សហគ្រាស ឬម្ចាស់អាជីវកម្មទាំងអស់ មេត្តាអានលម្អិតលើខ្លឹមសារនៃសេចក្តីសម្រេលេខ ៥០ ស្តីពីកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រង់ប្រការ៣ ថ្មី ដើម្បីបានយល់ច្បាស់អំពីប្រភេទសកម្មភាពការងារ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាតឱ្យបើកដំណើរក្នុងអំឡុងពេលបិទខ្ទប់ និងលក្ខខណ្ឌនៃការកាត់បន្ថយចំនួនបុគ្គលិក។
ក្រសួងយុត្តិធម៌រំពឹងថា ការអានដោយយកចិត្តទុកដាក់នៃសេចក្តីសម្រេចនេះ នឹងដោះស្រាយនូវកង្វល់មួយចំនួនធំដែលបានចោទឡើង នាពេលកន្លងមក។
ក្រសួងយុត្តិធម៌បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអានសេចក្តីសម្រេចលេខ ៥០ យ៉ាងយកចិត្តទុកដាក់ និងចូលរួមអនុវត្តឲ្យបានម៉ឹងម៉ាត់ ចៀសវាងការធ្វើដំណើរឬការបើកដំណើរការអាជីវកម្មដែលមិនត្រូវបានអនុញ្ញាត ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់តឹងរឹង»។
ក្រសួងក៏សូមការយោគយល់ និងអធ្យាស្រ័យចំពោះពេលវេលាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងការពារសុខភាពសាធារណៈ និងអាយុជីវិតប្រជាពលរដ្ឋ៕