(កំពង់ចាម)៖ រដ្ឋបាលខេត្ដកំពង់ចាម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ បានសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញពីទីតាំង និងប្រវត្តិធ្វើដំណើររបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន៦នាក់ ពាក់ព័ន្ធប្រជាពលរដ្ឋជាច្រើននាក់ផ្សេងទៀត នៅតាមបណ្ដាក្រុង ស្រុក ក្នុងមូលដ្ឋានខេត្តកំពង់ចាម។
មនុស្សទាំង៦នាក់ ដែលរកឃើញឆ្លងជំងឺកូវីដ១៩នេះ រួមមាន៖
*ទី១៖ ឈ្មោះ ជួប សារ៉ែន ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ (ឆ្លងពីកូននៅភ្នំពេញ)
*ទី២៖ វណ្ណា ហ្សារីន (កូនរបស់ឈ្មោះ វ៉ាន់ ណាក្រូ) ភេទស្រី អាយុ១៨ខែ
*ទី៣៖ វណ្ណា ឡូស៉ិច (កូនរបស់ឈ្មោះ វ៉ាន់ ណាក្រូ) ភេទប្រុស អាយុ៨ឆ្នាំ
*ទី៤៖ ឈ្មោះ លាង សុធារី (ប្រពន្ធឈ្មោះ វ៉ាន់ ណាក្រូ) អាយុ២៧ឆ្នាំ នៅភូមិអូរឬស្សី ឃុំអូរឬស្សី ក្រុងក្រចេះ
*ទី៥៖ ឈ្មោះ លាង ញ៉ (ឪពុកក្មេកឈ្មោះ វ៉ាន់ ណាក្រូ) អាយុ៧៥ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម
*ទី៦៖ ឈ្មោះ អាង សុខា ភេទស្រី អាយុ៧៤ឆ្នាំ រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
បើតាមសេចក្ដីប្រកាសព័ត៌មាន អាជ្ញាធរ និងមន្ដ្រីសុខាភិបាល កំពុងបន្ដស្វែករកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩បន្ថែមទៀត និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលប៉ះពាល់ផ្ទាល់ និងប៉ះពាល់ដោយប្រយោល៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន ដែលបញ្ជាក់លម្អិតអំពីទីតាំង និងឈ្មោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល៖