(ខេត្តកណ្ដាល)៖ករណីជនជាតិចិនលួចលក់ថ្នាំពុលកសិកម្មនិងជីកសិកម្មហួសសុពលភាពត្រូវបានមន្ទីកសិកម្មខេត្តកណ្ដាលធ្វើការពិន័យអន្តរការណ៍ចំនួន១០,០០០,០០០រៀល(ដបលានរៀល) នេះយោងតាមលិខិតបង្កាន់ដៃបង់ប្រាក់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០កន្លងទៅ។
សូមជម្រាបជូនថា បើយោតាមសេចក្ដីសម្រេចស្ដីពីការពិន័យអន្តរការណ៍ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ របស់លោក សាន់ វឿន ប្រធានអតិការកិច្ច ថ្នាំនិងជីកសិកម្មបានឲ្យដឹងថា មន្ទីសម្រេចធ្វើការពិន័យអន្តរការណ៍ចំនួន១០,០០០,០០០រៀល(ដលលានរៀល)ចំពោះជនជាតិចិនឈ្មោះ XIA GUOXIU ភេទស្រី ជាជនជាត់ចិន ជាម្ចាស់ឃ្លាំងជីនិងថ្នាំពុលកិសិកម្មស្ថិតនៅភូមិព្រៃទំពួង ឃុំពើក ស្រុកអង្គស្នូល ខេត្តកណ្ដាល ពីបទមិនអនុវត្តការតម្រូវបមាណីយសំរាប់សំបកវេច្ចខ្ចប់ និងស្លាកសញ្ញាព័ត៌មានជាភាសាខ្មែរសំរាប់ថ្នាំកសិកម្មគ្រប់ប្រភេទ។
គួររំលឹកថា ការពិន័យនេះធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្រ្កាបកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០កន្លងទៅលើឃ្លាំងស្រ្តីជនជាតិចិនខាងហើយរកឃើញមានថ្នាំនិងជីកសិកម្មមួយចំនួនហួសសុពលភាពប្រើប្រាស់ សុពលភាពបញ្ជិកា និងមិនតម្រូវបមាណីយ ។
គួរបញ្ជាក់ថា បន្ទាប់អនុវត្តនីតិវិធីរបស់សមត្ថកិច្ចនៃការិយាល័យនគរបាលប្រឆាំងបល្មើសសេដ្ឋកិច្ចនិងមន្រ្តីនីតិកម្មកសិកម្មនៃមន្ទីខេត្តកណ្ដាលយ៉ាងឆាប់រហ័សរួចមក តាមការសំណូមពរម្ចាស់ទីតាំងជនជាតិចិនខាងលើបានបើកឃ្លំាងលក់ថ្នាំពុលនិងជីកសិម្មរបស់ខ្លួនលក់វិញភ្លាមយ៉ាងរំភើយគ្មានការព្រួយបារម្ភនោះ។
ទោះជាយ៉ាងណាក្នុងករណីនេះស្រ្តីជនជាតិចិនខាងលើត្រូវបានធ្វើការចុះបង្រ្កាបចំនួនមួយលើករួចទៅហើយថែមទាំងទទួលការពិន័យម្ដងរួចហើយដែរ អ្វីដែលមហាជនមិនអស់ចម្ងល់ថា តើស្រ្តីជនជាតិចិនខាងលើពិតជាមានការរាងចាលឬទេ?តើនរណជាជាទទួលធ្វើរឿងរត់ការដោះស្រាយក្នុងសំណុំរឿងថ្នាំពុលនិងជីកសិម្មនេះ ធានាបានទេថានឹងលែងមានលួចលក់ខុសច្បាប់នឹងប្រព្រឹត្តិតទៅទៀត។
រហូតមកទល់ពេលនេះអង្គភាពសារព័ត៌មានមិនទាន់ មានការឆ្លើយតបនឹងសាកសួរបន្ថែមនៅឡើយចំពោះអ្នកដែលទទួលដោះស្រាយក្នុងសំណុំរឿងនេះ៕