(ភ្នំពេញ)នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធដើម្បីសន្តិភាព ដែលដឹកនាំដោយ លោក កៀង ល័ក្ស អភិបាលរងខណ្ឌកំបូល បានជួយសម្រួលដឹកបងប្អូនប្រជាពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡេីងដែលរស់នៅក្នុងខណ្ឌកំបូលទៅចាក់វ៉ាក់សាំងដោយមិនគិតប្រាក់ឡេីយ។
នេះបេីតាមការបញ្ជាក់ពីម្ចាស់អាខោនហ្វេសប៊ុកឈ្មោះ(មហា ផែន)បានបង្ហោះសារយ៉ាងដូច្នេះថា៖”សមាគមអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព
ក្រុមកង់បីយើងខ្ញុំ បានសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋទៅចាក់ថ្នាំការពារកូវីត19សូមចូលរួមទាំងអស់គ្នា។
ការជួយសម្រួលការធ្វេីដំណេីរជូនបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដោយមិនគិតថ្លៃនេះគឺធ្វេីឡេីងនៅខណ្ឌកំបូល ទីតាំងនៅ មណ្ឌលសុខភាពបឹងធំ ដេីម្បីជួយសម្រួលបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតថវិការក្នុងការធ្វេីដំណេីរ រហូតដល់បិទបញ្ចប់ការចាក់វ៉ាក់សាំងតែម្តង
សូមបញ្ជាក់ថាដំណេីរនៃការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឡេីង គឺដំណេីរការរយ:ពេល១៥ថ្ងៃ ដែលចាប់ផ្តេីមចាក់ចាប់ពីថ្ងៃទី២៣ ខែមីនា មក ដែលការចាក់វ៉ាក់សាំងនេះមិនគិតប្រាក់ពីបងប្អូនប្រជាពលរដ្ឋឡេីយ