(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ផ្ដល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្លាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥។ នេះបើតាមអនុក្រឹត្យ របស់សម្តេចតេជោ ហ៊ុន សែន ។
សូមជម្រាបថា ដូចជារៀងរាល់ឆ្នាំ ឲ្យដល់ខែបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ និងបុណ្យភ្ជុំបិណ្ឌ សម្តេចតេជោ ហ៊ុន សែន តែគិតគូរផ្តល់ប្រាក់ឧបត្ថម្ភ ដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទចំនួន៥ម៉ឺនរៀល ដែលឧបត្ថម្ភមួយលើកៗ ចំណាយប្រហែល៧លានដុល្លារអាមេរិក៕