ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោកជំទាវ ឱ វណ្ណឌីន ទារក និងកុមារ ក៏កូវីដ១៩ មិនលើកលែងដែរ,សូមដាក់ខ្លួននៅក្នុងផ្ទះ បើគ្មានការចាំបាច់ចេញក្រៅ

លោកជំទាវ ឱ វណ្ណឌីន ទារក និងកុមារ ក៏កូវីដ១៩ មិនលើកលែងដែរ,សូមដាក់ខ្លួននៅក្នុងផ្ទះ បើគ្មានការចាំបាច់ចេញក្រៅ

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ត្រីជំនាញលើសុខភាពសាធារណៈ បានសម្តែងនូវការតក់ស្លុត និងរន្ធត់ចិត្តជាពន់ពេក បន្ទាប់ពីឃើញជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាតទៅលើទារក ទារិកា និងកុមារតូចៗ។

ក្តីរន្ធត់ចិត្ត និងតក់ស្លុតរបស់លោកស្រីរដ្ឋលេខាធិការ ដែលដូចគ្នាទៅនឹងប្រជាពលរដ្ឋខ្មែរដទៃទៀតដែរនោះ គឺបន្ទាប់ពីគេបានឃើញជំងឺកូវីដ១៩ កើតលើកុមារាម្នាក់អាយុ៦ឆ្នាំ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។ កុមារាដែលមានលំនៅឋានក្នុងខណ្ឌឫស្សីកែវរូបនេះ គេបានឆ្លងជំងឺពីម្តាយរបស់គេ។

រូបភាពក្រុមគ្រូពេទ្យនាំកុមារាឡើងរថយន្តពេទ្យឆ្ពោះទៅកាន់កន្លែងព្យាបាល Great Duck ទីដែលម្តាយគេកំពុងព្យាបាលជំងឺកូវីដ១៩ដែរនោះ បានធ្វើឱ្យផ្ទុះឡើងនូវក្តីអាណិតអាសូរ និងភាពក្តុកក្តួលជាពន់ពេក។

សម្រាប់លោកស្រី ឱ វណ្ណឌីន រឿងដែលត្រូវធ្វើជាចាំបាច់សម្រាប់មនុស្សពេញវ័យ ដើម្បីកុំឱ្យមានការឆ្លងទៅកុមារតូចៗនាពេលនេះ ត្រូវរួមគ្នាទប់ស្កាត់កុំឱ្យមានការចម្លងជំងឺកូវីដ១៩បន្តទៅទៀត។

លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់ ដោយអនុវត្តតាមវិធាននានា ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ លោកស្រី បានអំពាវនាវយ៉ាងដូច្នេះ «គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ កុំចេញក្រៅផ្ទះ បេីមិនចាំបាច់បេីចាំបាច់ត្រូវចេញសុំអនុវត្តន៍វិធានការ [៣ការពារ និង៣កុំ] ដែលបានដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ឱ្យអនុវត្តន៍ទាំងអស់គ្នា ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត អ្នកនៅខេត្តសូមកុំទាន់អាលចូលមកភ្នំពេញ»

លោកស្រីបន្តថា «អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន ១៤ថ្ងៃ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត ផ្អាក ឬពន្យារពេលការជួបជុំគ្នាជាចាំបាច់ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ សាមគ្គីគ្នា ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ (សុខចិត្តទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបេីយេីងមិនចូលរួម ៣ការពារ និង ៣កុំទេនោះ) ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន»

ជាមួយនឹងការសង្វេគចិត្តចំពោះការឆ្លងជំងឺទៅកុមារតូចៗនេះ លោកស្រី ឱ វណ្ណឌីន បានផ្ញេីជូននូវការជូនពរដល់កុមាតូចៗ សូមឱ្យកូនបានជាសះស្បេីយបានឆាប់ៗ និងជូនពរដល់អ្នកជំងឺអ្នកដែលឆ្លងកូវីដ១៩រួចហេីយទាំងអស់ ឱ្យឆ្លងកាត់ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បេីយឆាប់ៗ។

សម្រាប់អ្នកមិនទាន់ឆ្លង លោកស្រី ឱ វណ្ណឌីន បានជូនពរសុំកុំឱ្យមានការឆ្លងបន្តគ្នា សូមមានសុខភាពល្អ និងរួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ ដោយអាវុធ «៣ការពារ និង៣កុំ»

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញ គេបានរកឃើញទារិកាអាយុ៧ខែម្នាក់ ទារកអាយុ ១ឆ្នាំម្នាក់ និងកុមារតូចៗ៧នាក់ បានឆ្លងជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |