ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

នគរបាលចរាចរណ៍ខ្លះ អនុវត្តន៍រឹតបន្តឹងចរាចរណ៍ លើសពីគោលការណ៍កំណត់ នាំឲ្យមានការថ្នាំងថ្នាក់ពីពលរដ្ឋ

នគរបាលចរាចរណ៍ខ្លះ អនុវត្តន៍រឹតបន្តឹងចរាចរណ៍ លើសពីគោលការណ៍កំណត់ នាំឲ្យមានការថ្នាំងថ្នាក់ពីពលរដ្ឋ

(ភ្នំពេញ)៖ កំលុងពេល ១សប្តាហ៍កន្លងមក នៃការរឹតបន្តឹងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមខ្លឹមសារអនុក្រឹត្យលេខ៣៩ មានមន្ត្រីនគរបាលចរាចរណ៍មួយចំនួន បានអនុវត្តន៍លើសពីការកំណត់គោលការណ៍ឲ្យអនុវត្តន៍ ដែលប្រការនេះនាំឲ្យមានការថ្នាំងថ្នាក់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ។ នេះបើយោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ។

ថ្លែងបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំបូកសរុបវាយតម្លៃ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ របស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ៧ថ្ងៃ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានអះអាងថា សកម្មភាពមន្ត្រីនគរបាលចរាចរណ៍មួយចំនួន ដែលអនុវត្តន៍លើសគោលការណ៍នោះ បង្កជាកម្មវត្ថុមិនល្អ នាំឲ្យក្រុមអគតិយកទៅវាយប្រហារ ដល់យុទ្ធនាការរឹតបន្តឹតច្បាប់ចរាចរណ៍ តាមស្មារតីអនុក្រឹត្យលេខ៣៩នេះ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនោះ ក៏មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ និងជាកម្មវត្ថុធ្វើឲ្យពួកអគតិ ប្រឆាំង យកជាលេសដើម្បីវាយប្រហារ។ ចំណុចនោះ គឺដោយសារកំហុសរបស់មន្ត្រីនគរបាលមួយចំនួនតូច ដែលអនុវត្តន៍ច្បាប់លើសពីគោលការណ៍ណែនាំ និងគ្មានភាពរស់រវើកចំពោះស្ថានភាពជាក់ស្តែង ថែមទាំងពាក់ព័ន្ធឥរិយាបទផងដែរ»

បើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន, អគ្គស្នងការនគរបាលជាតិ ក៏បានត្រួតពិនិត្យ និងណែនាំជាប្រចាំ ដល់ស្នងការនគរបាលរាជធានី-ខេត្ត ឲ្យកែសម្រួលនូវវិធានការត្រួតពិនិត្យ ដោយជំរុញឲ្យអនុវត្តន៍តាមគោលការណ៍ ដែលបានដាក់ចេញ ព្រមទាំងសម្រួលឡើងវិញ នូវរបៀបរបបក្នុងការកំណត់គោលដៅបង់ប្រាក់ពិន័យ រួមទាំងអប់រំឥរិយាបទ និងការប្រតិបត្តិរបស់មន្ត្រីនគរបាលចរាចរណ៍ ក្នុងការអនុវត្តន៍ច្បាប់ផងដែរ។

ចំណុចនេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន គូសបញ្ជាក់ថា «យើងក៏បានដាក់ពិន័យមន្ត្រីដែលធ្វើខុស និងអប់រំមន្ត្រីមួយចំនួនដែរ។ ជាក់ស្តែង អធិការរងស្រុកមួយរូប នៅខេត្តស្វាយរៀង ទទួលរងពិន័យ ហើយមន្ត្រីមួយចំនួនទៀត ដែលបំពេញការងារមានអាកប្បកិរិយាមិនល្អ ឬក៏ធ្វើលើសគោលការណ៍កំណត់ ត្រូវបានយកមកអប់រំ»

គួររំលឹកថា នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចបញ្ឈរជើងផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកចរាចរណ៍ បន្ទាប់ពីអធិការរងរូបនេះ បានវាយ និងដាក់ខ្នោះលើប្រជាពលរដ្ឋ ក្នុងពេលចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ដែលជាការអនុវត្តហួសគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ បង្កឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

នាយឧត្ដមសេនីយ៍ នេត សាវឿន បានប្រាប់មន្ត្រីនគរបាលជាតិ ឲ្យត្រូវពង្រឹងវិន័យមន្ត្រីក្នុងការអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់។ ជាមួយគ្នានេះដែរ នាយឧត្ដមសេនីយ៍ ក៏បានសំណូមពរ សូមប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីសុវត្ថិភាពក្រុមគ្រួសារ សង្គមជាតិ។

មុននឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ៣៩ ពាក់ព័ន្ធនឹងការរឹងបន្តឹងលើច្បាប់ចរាចរណ៍មួយថ្ងៃ គឺចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានអះអាងថា អគ្គស្នងការនគបាលរជាតិ នឹងដាក់ពិន័យ ឬចាត់វិធានការ តាមផ្លូវច្បាប់ឲ្យធ្ងន់ធ្ងរ លើកងកម្លាំងនគរបាលចរាចរណ៍រូបណា ដែលហ៊ានប្រព្រឹត្ត ឬអនុវត្តន៍ច្បាប់ ខុសពីក្រមសីលធម៌វិជ្ជាជីវៈ ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន។

១សប្តាហ៍នៃការរឹតបន្តឹងការអនុវត្តន៍ចរាចរណ៍ផ្លូវគោកកន្លងមកនេះ ស្ថានភាពចរាចរណ៍ មានភាពល្អប្រសើរជាងមុន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងរយៈពេល ១សប្តាហ៍កន្លងទៅ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣,៩៦៨ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០,៨១៥ករណី ស្មើនឹង៧៧% គ្រប់ប្រភេទចំនួន ៣,១៥៣ករណី ស្មើនឹង២៣%។

ជាមួយគ្នានេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើ៥៤% ស្លាប់ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ៥១,៣០% ប្រៀបធៀបរយៈពេលដូចគ្នា នៃខែឧសភា ឆ្នាំ២០១៩។

ចំណុចកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់ផ្លូវច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ចាំងឲ្យឃើញ អំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្ត ដល់កងកម្លាំងអនុវត្តន៍ច្បាប់ មានស្មារតីបន្តអនុវត្តន៍ភារកិច្ច កាន់តែសកម្មខ្លាំងក្លាជាងមុន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |