(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងសម្រេច ផ្អាកដំណើរការសាលារដ្ឋ និងឯកជន នៅទូទាំងខេត្តព្រៃវែង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការសម្រេចជាថ្មី។
ជាមួយគ្នានេះ ក្រសួងតម្រូវឲ្យគ្រឹះស្ថានសិក្សាទាំងអស់បង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។
សូមជម្រាបថា ការសម្រេចផ្អាកដំណើរការនេះ ធ្វើឡើងបន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍កាន់តែធ្ងន់ធ្ងរឡើងៗ ខណៈអ្នកឆ្លងកូវីដ១៩ នៅខេត្តព្រៃវែង ក៏បន្តរកឃើញជាបន្តបន្ទាប់ផងដែរ៕