ខណ្ឌទួលគោក៖ មហាជនកំពុងតែរិះគន់អជ្ញាធរសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដឹកនាំដោយលោក ប៉ិច សុខឃឿន កំពុងតែប្រហឺននឹងបទបញ្ជារថ្នាក់លើ ដែលបណ្តោយឲ្យកើតមានល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋាន
ជាក់ស្តែងណាស់លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានដាក់បទបញ្ជារយ៉ាងមឺងមាត់ទៅលោក បុិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ សហការជាមួយលោកមេប៉ុស្តិ៍ចុះទៅបង្ក្រាបទីតាំងកត់ឆ្នោតមួយកន្លែងដែលសង្ស័យមានលួចបង្កប់ឆ្នោតវៀតណាម ដែលស្ថិតនៅផ្លូវ ១៣៨ ផ្ទះលេខ១៦៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តែលោកចៅសង្កាត់រូបនេះមិនបានចុះទៅបង្ក្រាបទេបែជាទៅខ្សិបឲ្យបិតទ្វារបានតែមួយថ្ងៃកន្លះហើយថតធ្វើរបាយការណ៍ភូតកុហក់ទៅលោក ឯក ឃុនដឿន អភិបាលខណ្ឌទួកគោក។
ម្ចាស់ទីតាំងកត់ឆ្នោតខាងលើបានបោះពាក្យថាខ្លួនបើករកសុីមានផ្កាយ២កាងនៅពីក្រោយដូចឆ្នេះហើយ ឋានៈត្រឹមលោកអភិបាលខណ្ឌទួលគោកធ្វើអ្វីមិនបានទេពិតជាខ្លាំងមែនទទឹមនិងជំងឺកូវីដ១៩កំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជាប្រមុខរាជរដ្ឋាភិបាលក៍បានបញ្ជារឲ្យបិតភោជនីដ្ឋាន ខារាអូខេ សាលារៀន និង តំបន់មួយចំនួនដែលងាយនិងពាក់ព័ន្ធ តែលោក បុិច សុខឃឿន ចៅសង្កាត់ទឹកល្អក់១ បែជាបណ្តោយឲ្យកើតមានការប្រមូលផ្តុំគ្នាទៅចាក់ឆ្នោតចេញចូលដូចហែរកឋិន។
សង្ឃឹមថាលោក ឯក ឃុនដឿន នឹងមិនបណ្តោយឲ្យកើតមានរាល់ល្បែងសុីសងខុសច្បាប់ក្នុងទឹកដីនៃអាណាចក្រខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលលោក កំពុងតែគ្រប់គ្រងនាពេលបច្ចុប្បន្ន។ អត្ថបទ នាយភ្លុក ចេញផ្សាយថ្ងៃទី ០៩.០៣.២០២១