ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

បង្ក្រាបជនជាតិចិន៥នាក់ ក្រោយប្លន់ និងលួចទ្រព្យសម្បត្តិ ពីជនជាតិចិនដូចគ្នានៅក្រុងព្រះសីហនុ

បង្ក្រាបជនជាតិចិន៥នាក់ ក្រោយប្លន់ និងលួចទ្រព្យសម្បត្តិ ពីជនជាតិចិនដូចគ្នានៅក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ ក្រោយជនជាតិចិនទាំងនេះ បានប្លន់ និងលួចយកទ្រព្យសម្បត្តិពីជនជាតិចិនដូចគ្នា។

ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះថា

*ករណីទី១៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៧៖៤០នាទី មានប្រជាពលរដ្ឋបាលរាយការណ៍ថា នៅមុខសណ្ឋាគារមួយកន្លែងក្រុមទី១ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានជនជាតិចិន២នាក់ ចុះពីរថយន្ត ០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BM-9108 វាយទៅលើជនជាតិចិនម្នាក់ទៀត និងចាប់ផ្តួលជនរងគ្រោះទៅលើដី ប្លន់យកលុយមួយចំនួន រួចរត់ឡើងរថយន្តរបស់ពួកវាជិះគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ១៩៖៣០នាទី កម្លាំងសមត្ថកិច្ចយើង ដែលប្រចាំការនៅកន្លែងចត្តាឡីស័ក គោលដៅផ្សារដំរី៥ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានប្រទះឃើញរថយន្តខាងលើ កំពុងចាប់ជនជាតិចិនម្នាក់ទៀត ភេទប្រុស ចេញពីរថយន្តរបស់ពួកវា ដាក់ចូលក្នុងរថយន្ត ០១គ្រឿងទៀត ពណ៌ស ប្រភេទ PICK UP (មិនស្គាល់ម៉ាក)។

ពេលនោះកម្លាំងនគរបាល ក៏បានទៅអន្តរាគមនម៍រំដោះបានជនរងគ្រោះ រីឯជនសង្ស័យបានជិះរថយន្តគេចខ្លួន ភ្លាមនោះ កម្លាំងសមត្ថកិច្ចយើងបានប្រកាសតាមវិទ្យុទាក់ទង ឲ្យកម្លាំងយើងជួយស្ទាក់ចាប់រថយន្តខាងលើ។ ដោយមានការចូលរួមសហការណ៍ពីម្ចាស់រថយន្តជាជនជាតិខ្មែរបានផ្តល់នូវប្រព័ន្ធ GPS រថយន្ត កម្លាំងសមត្ថកិច្ចយើងបានដេញប្រផាត់ចាប់ប្រភីង ប្រើរយៈពេលជិតមួយម៉ោង គឺនៅវេលាម៉ោង ២០៖២០នាទី ទើបស្ទាក់ចាប់ បានជនសង្ស័យ៤នាក់ ជាជនជាតិចិន និងរថយន្ត១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2BM-9108 នៅផ្លូវចំណោទរ៉ា ស្ថិតនៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

*ជនរងគ្រោះទី១ មានឈ្មោះ ZHANG JINFANG អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិកាស៊ីណូ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅក្រុម១ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

*សម្ភារបាត់បង់៖ លុយ ៣,៤០០$
*រងរបួស៖ ដាច់រលាត់កែងដៃទាំងសងខាង, រលាត់ខ្នងដៃខាងឆ្វេង និងរលាត់សៀតថ្កាខាងឆ្វេង

*ជនរងគ្រោះទី២ មានឈ្មោះ MIN SHUAI អាយុ៣៤ឆ្នាំ មុខរបរអ្នកណែនាំភ្ញៀវម៉ាស្សា លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យទាំង ០៤នាក់មានឈ្មោះដូចខាងក្រោម៖

១-ឈ្មោះ CUI YINZHE ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកអនឡាញ កាស៊ីណូ តុងយៀន លិខិតឆ្លងដែនលេខៈ G61504867 មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
២-ឈ្មោះ LIU DONG JIANG ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កម្មករលើកទឹក លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
៣-ឈ្មោះ LI JINGWEN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ
៤-ឈ្មោះ ZHOU FEILONG ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

វត្ថុតាងចាប់យកបាន៖
*ទូរស័ព្ទដៃ ០៤គ្រឿង (IPHONE 12Pro MAX ០១គ្រឿង, ម៉ាក HUAWEI ០១គ្រឿង, ម៉ាក Redmi ០១គ្រឿង, ម៉ាក VIVO ០១គ្រឿង)។
*រថយន្ត ០១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅ ស្លាកលេខៈ ភ្នំពេញ 2BM-9108។

*ករណីទី២៖ កាលពីវេលាម៉ោង ២៖០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ) នៅចំណុចហាងលក់ម៉ូតូលីម៉ុងគក់ស្ថិតក្នុងក្រុមទី១៣ ភូមិ០៣ សង្កាត់០៤ ក្រុង-ខេត្តសីហនុមួយកើតឡើង បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ចំរឹងបង្អួចជាន់ទី៤ រួចចូលមកខាងក្នុងផ្ទះ ចុះទៅជាន់ខាងក្រោម ហើយចូលក្នុងបន្ទប់លក់គ្រឿងបន្លាស់ ធ្វើសកម្មភាពគាស់ថតតុ យកលុយដុល្លារ១៥០០០$ , លុយខ្មែរមួយចំនួន, ទូរសព្ទ័ដៃចំនួន២គ្រឿង ម៉ាក IPHONE 11PRO MAX ០១ គ្រឿង និងម៉ាក IPHONE 7PLUS ០១គ្រឿង រួចគេចខ្លួនបាត់។

បន្ទាប់ពីបានទទួលព័ត៌មានកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលទាំង០៤ បានធ្វើការស្រាវជ្រាវ តាមជំនាញយ៉ាងយកចិត្តទុកដាក់រហូតមកដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៣៖០០នាទី ទើបកំណត់បានអត្តញ្ញាណជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ១នាក់ ជាជនជាតិចិន នៅចំណុចភូមិថ្មី ស្ថិតនៅក្រុមទី១១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតសម្ភារវត្ថុតាងមួយចំនួនដែលជាផលនៃអំពើចោរកម្ម។

ជនរងគ្រោះឈ្មោះ លី ឃុយ ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅ ភូមិ៣ សង្កាត់៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ មុខរបរអាជីវក មានទីលំនៅបច្ចប្បន្ន ស្ថិតនៅក្រុមទី១៣ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

សម្ភារបាត់បង់រួមមាន៖

*លុយដុល្លារ ចំនួន១៥០០០$
*លុយខ្មែរមួយចំនួន
*ទូរស័ព្ទដៃចំនួន ០២គ្រឿង ម៉ាក IPHONE 11PRO MAX ពណ៌ស្លែ ០១ គ្រឿង និងម៉ាក IPHONE 7PLUS ពណ៌ផ្កាឈូក ០១គ្រឿង

ជនសង្ស័យឈ្មោះ Long LiLing ភេទប្រុស អាយុ៣៧ឆ្នាំ លិខិតឆ្លងដែនគ្មាន មានស្រុកកំណើត គ័ង ចូវ នៃប្រទេសចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យកបានជាក់ស្ដែងរួមមាន៖

*ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក IPHONE 11PRO MAX ពណ៌ស្លែ ០១ គ្រឿង និងម៉ាក IPHONE 7PLUS ពណ៌ផ្កាឈូក ០១គ្រឿង
*លុយដុល្លារ ចំនួន ៩០០$
*លុយខ្មែរចំនួន ២,៥៧០,០០០៛
*ទូរស័ព្ទដៃ ចំនួន ០១ គ្រឿង ម៉ាក HUAWEI
*កាតវីង ចំនួន ០៧សន្លឹក
*ប័ណ្ណបើកបរ ០១ សន្លឹក
*កាបូបដៃពណ៌ខ្មៅ ចំនួន ០១ និងកាបូបស្ពាយពណ៌ខ្មៅ ០១។

សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |