ប្រដាល់៖ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានឲ្យដឹងថា គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាប្រដាល់គុនខ្មែរ ត្រូវបានជ្រើសរើសដោយគណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាកររបស់ខ្លួនយ៉ាងត្រឹមត្រូវ ក្នុងនោះមានបេក្ខជនជាច្រើនរូបឈរឈ្មោះ រួមទាំងអតីតគ្រូបង្វឹក ២រូបក្រុមជម្រើសជាតិ២០២០។
ឯកឧត្ដមប្រធានបានបន្តថា គណៈកម្មការជ្រើសរើសគ្រូបង្វឹក និងកីឡាករ និងរូបឯកឧត្ដមជាប្រធានក៏បានសម្រេចជ្រើសរើសគ្រូបង្វឹក ៥រូបត្រៀមហ្វឹកហាត់កីឡាគុនខ្មែរ ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២១ លើកទី៣១ នៅប្រទេសវៀតណាម រួមមានលោកគ្រូ ហេង ប៊ុនឃីម, លោកគ្រូជំនួយ សេន ប៊ុនថេន, លោកគ្រូជំនួយ ស៊ីវុត្ថា, ក្រុមជម្រើសជាតិថ្នាល ២០២០ លោកគ្រូជំនួយ ឡៅ ស៊ីណាត និងលោកគ្រូជំនួយអតីតមេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា។ ឯកឧត្តម តែម ម៉ឺន បានបន្ថែមទៀតថា កីឡាករគុនខ្មែរមាន ១៥រូបដូចជាកីឡាករ ភុន ពិសិត ប្រកួតប្រភេទទម្ងន់ ៤៥គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករ សៃនី សៃណេត ប្រកួតប្រភេទទម្ងន់ ៤៨គីឡូក្រាម, ម្ចាស់មេដាយប្រាក់ជើងឯកថ្នាក់ជាតិ២០២០ កីឡាករ ខាំ ខ្លានាង ប្រកួតប្រភេទទម្ងន់ ៥១គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករ រិន ដាវីត ប្រកួតប្រភេទទម្ងន់ ៥៤គីឡូក្រាម, ក្រុមជម្រើសជាតិថ្នាល ២០២០ កីឡាករ កាន់ ម៉េងហុង ប្រកួតប្រភេទទម្ងន់ ៥៤គីឡូក្រាម, ម្ចាស់មេដាយសំរឹទ្ធជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៊ុន គន្ធា ប្រកួតប្រភេទទម្ងន់ ៥៧គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងក្រុមជម្រើសជាតិថ្នាល ២០២០។
កីឡាករ លី សុជាតិ ប្រកួតប្រភេទទម្ងន់ ៥៧គីឡូក្រាម, កីឡាករមានសក្តានុពល និងកីឡាករ ឃុន បូរ៉ា ប្រកួតប្រភេទទម្ងន់ ៦០គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ កីឡាករ សោម ពិសិដ្ឋ ប្រកួតប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ប៉ោ ភារិទ្ធ ប្រកួតប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០។ កីឡាករ ឡៅ ចិត្ត្រា ប្រកួតប្រភេទទម្ងន់ ៦៧គីឡូក្រាម, ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមទាំង ២លើក កីឡាករ ប៊ុនលន បញ្ញា ប្រកួតប្រភេទទម្ងន់ ៦៧គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងកីឡាករ ឡៅ ចន្ទ្រា ប្រកួតប្រភេទទម្ងន់ ៧១គីឡូក្រាម, ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ២០២០ និងម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមលើកទី៣០៕