ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សហរដ្ឋអាមេរិកសងសឹកចិន ដោយប្រកាសរឹតបន្តឹងទិដ្ឋាការលើអ្នកកាសែតចិនវិញ

សហរដ្ឋអាមេរិកសងសឹកចិន ដោយប្រកាសរឹតបន្តឹងទិដ្ឋាការលើអ្នកកាសែតចិនវិញ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានសម្រេចចេញក្បួនច្បាប់ថ្មីមួយ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលរឹតបន្តឹងទិដ្ឋាការសម្រាប់អ្នកកាសែតចិន ហើយទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ការធ្វើបែបនេះគឺជាការឆ្លើយតប​ចំពោះអ្វីដែលទីក្រុងប៉េកាំង បានធ្វើដាក់លើអ្នកកាសែតអាមេរិកនៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។

ប៉ុន្មានខែកន្លងទៅនេះគេសង្កេតឃើញថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាត់វិធានការ​សងសឹកដាក់គ្នាទៅវិញទៅមក ពាក់ព័ន្ធជាមួយនិងអ្នកសារព័ត៌មាន​នៃប្រទេសរៀងៗខ្លួន។ កាលពីខែមីនា ចិនបានបណ្តេញអ្នកកាសែតជនជាតិអាមេរិក មកពីស្ថាប័នសារព័ត៌មានអាមេរិកចំនួនបី បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួននឹងចាប់ផ្តើមចាត់ទុក​ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋរបស់ចិនចំនួន ០៥ ដែលធ្វើប្រតិបត្តិការនៅអាមេរិក ដូចទៅនឹងស្ថានទូតបរទេសយ៉ាងដូច្នោះឯង កាលពីខែកុម្ភៈកន្លងទៅ។

ភ្លាមៗបន្ទាប់ពីអាមេរិកបានធ្វើសេចក្តីប្រកាសខាងលើ កាលពីខែកុម្ភៈដដែលនោះ ទីក្រុងប៉េកាំងក៏បានបណ្តេញអ្នកឆ្លើយឆ្លងព័ត៌មាន ០៣នាក់ មកពីកាសែតអាមេរិក Wall Street Journal ក្នុងនោះមានជនជាតិអាមេរិក ០២នាក់ និងជនជាតិអូស្រ្តាលីម្នាក់ ក្រោយមានការចេញផ្សាយអត្ថបទព័ត៌មានមួយ ដែលមានលក្ខណៈជាការបញ្ចេញទស្សនៈ ដែលចិនបានថ្កោលទោស និងចាត់ទុកជាអត្ថបទបែបរើសអើសជាតិសាសន៍។

គួរជម្រាបថា ក្បួនច្បាប់ថ្មីខាងលើរបស់អាមេរិក នឹងចូលជាធរមាននៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដែលវានឹងដាក់កំណត់លើទិដ្ឋាការរបស់ អ្នកកាសែតចិនឲ្យមានសុពលភាពយូរបំផុតត្រឹម ៩០ថ្ងៃ តែអាចស្នើពន្យារបន្ថែមបាន ប៉ុន្តែកន្លងមកទិដ្ឋាការបែបនេះ សម្រាប់អ្នកកាសែតចិន គឺគ្មានការដាក់កំហិត និងពុំត្រូវការពន្យារបន្ថែមឡើយ។ យ៉ាងណាមិញ វានឹងមិនត្រូវអនុវត្តទៅលើអ្នកកាសែតចិន ដែលកាន់លិខិតឆ្លងដែនហុងកុង ឬក៏ម៉ាកាវនោះទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |