ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អំពើឃុបឃិតគ្នាក្រោមរូបភាពយកច្បាប់ និងបច្ចេកទេស មកបិតបាំងរវាងឈ្មួញនិងមន្ត្រី ក្នុងជំនួញនាំសត្វជ្រូករស់ពីប្រទេសថៃ ធ្វើឲ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារឡើងថ្លៃខ្ពស់

អំពើឃុបឃិតគ្នាក្រោមរូបភាពយកច្បាប់ និងបច្ចេកទេស មកបិតបាំងរវាងឈ្មួញនិងមន្ត្រី ក្នុងជំនួញនាំសត្វជ្រូករស់ពីប្រទេសថៃ ធ្វើឲ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារឡើងថ្លៃខ្ពស់

(ភ្នំពេញ)៖ មូលហេតុសាច់ជ្រូកលក់នៅលើទីផ្សារឡើងថ្លៃខ្ពស់កប់ពពក ត្រូវបានឈ្មួញរកស៉ីជ្រូកមួយចំនួន និងមន្ត្រីដឹងរឿងបង្ហើបឲ្យដឹងថា ដោយសារតែឈ្មួញម្នាក់ បានឃុបឃិតគ្នាជាមួយមន្ត្រីជំនាញពេទ្យសត្វ នៃក្រសួងកសិកម្ម ក្រោមរូបភាពយកច្បាប់ នីតិវិធី គោលការណ៍ និងពាក្យបច្ចេកទេស មកធ្វើជាឧបករណ៍បិតបាំង និងយកអាជីវករចិញ្ចឹមជ្រូកក្នុងស្រុកមកធ្វើជាខែល បានធ្វើឲ្យឈ្មួញ និងមន្ត្រីទាំងអស់នោះមួយថ្ងៃៗ អាចកើបលុយពីអំពើឃុបឃិតគ្នានេះ បានប្រាក់រាប់សែនដុល្លារចែកគ្នាចាយ។

ដើម្បីតម្លាភាព និងធ្វើឲ្យសាច់ជ្រូកលក់នៅលើទីផ្សារធ្លាក់ថ្លៃមកវិញ កុំឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ជាពិសេសក្នុងពេលបច្ចុប្បន្នកំពុងកើតជម្ងឺកូវីដ-១៩ ផងនោះ រាជរដ្ឋាភិបាល ឬអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេតលើករណីនេះ តើវាជាអំពើពុករលួយរវាងឈ្មួញ និងមន្ត្រីធ្វើឲ្យតម្លៃសាច់ជ្រូកនៅលើទីផ្សារឡើងថ្លៃពិតមែនឬអត់?

ព្រោះមុនមន្ត្រីជំនាញយកច្បាប់ គោលការណ៍ និងបច្ចេកទេស មកប្រើដើម្បីកំហិតការនាំចូលសត្វជ្រូករស់ពីប្រទេសថៃ សាច់ជ្រូកលក់នៅលើទីផ្សារ១គីឡូក្រាម ចន្លោះពីជិត២ម៉ឺនរៀល ទៅជាង២ម៉ឺនរៀលប៉ុណ្ណោះ តែក្រោយក្រសួងកសិកកម្មប្រើរូបភាពច្បាប់ គោលការណ៍ និងបច្ចេកទេស សាច់ជ្រូកលក់នៅលើទីផ្សារបានហក់ឡើងរហូតដល់ជាង៣ម៉ឺនរៀល ទៅជិត៤ម៉ឺនរៀល។

តាមពិតគោលការណ៍ និងនីតិវិធីរបស់ក្រសួងកសិកម្ម ក្នុងការអនុញ្ញាតឲ្យឈ្មួញនាំសត្វជ្រូករស់ចូលពីប្រទេសថៃ បើអ្នកមិនដឹងរឿងពីក្រោយឆាកទេ មើលទៅគឺគាំទ្រ១០០% ព្រោះក្រសួងកសិកម្ម បានការពារផលប្រយោជន៍អ្នករកស៉ីចិញ្ចឹមជ្រូកក្នុងស្រុក និងយកចិត្តទុកដាក់ពីសុខភាពអ្នកបរិភោគសាច់ជ្រូក ដោយសារមុននាំចូលតម្រូវឲ្យមានការពិនិត្យ ល្អិតល្អន់ ដូចជាលិខិតពិនិត្យសុខភាពសត្វជ្រូក លិខិតចាក់វ៉ាក់សាំងជ្រូក និងកំណត់ឲ្យមានកន្លែងធ្វើចត្តាឡីស័កសត្វជ្រូកនៅព្រំដែនជាមុន។ល។
មុននឹងអនុញាតឲ្យនាំឆ្លងដែនចូលមក តែធាតុពិតលក្ខន្តិកមួយចំនួន វាគ្រាន់តែជាលេសរារាំងក្រុមហ៊ុនផ្សេងៗ ដែលមិនមែនជាបក្ខពួករបស់ខ្លួននៅក្នុងប្រទេសថៃ លក់សត្វជ្រូកមកឲ្យក្រុមហ៊ុនផ្សេងៗនៅក្នុងស្រុកបានតែប៉ុណ្ណោះ។

អ្នកដឹងរឿងរ៉ាវនៃអំពើឃុបឃិតគ្នារវាងឈ្មួញ និងមន្រ្តីបានរៀបរាប់ថា កន្លងមកក៏ដូចបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនចំនួន៧ ត្រូវបានក្រសួងកសិកម្មផ្ដល់ គោលការណ៏អនុញ្ញាតកូតាឲ្យនាំសត្វជ្រូករស់ចូលពីប្រទេសថៃ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ទីផ្សារក្នុងស្រុក ខណៈជ្រូកចិញ្ចឹមក្នុងស្រុកត្រូវបានគេដឹងថា មិនទាន់ផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់នៅឡើយ។ ក្រោយមកមានក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំង៧ ដែលគេដឹងថាមានឈ្មួញមានងារជាឧកញ៉ាម្នាក់នៅពីក្រោយខ្នង បានឃុបឃិតគ្នាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអគ្គនាយកដ្ឋានពេទ្យសត្វ ចង់រកស៉ីផ្ដាច់មុខ ដើម្បីធ្វើឲ្យសាច់ជ្រូកឡើងថ្លៃសន្សឹមៗងាយស្រួលខ្លួនប្រមូល ផលចំណេញចែកគ្នា ពួកគេក៏បង្កើតសេនារីយោមួយដោយយករូបភាព ច្បាប់ បច្ចេកទេស គោលការណ៍មកប្រើបិតបាំង គឺការដាក់លក្ខន្តិក១២ចំណុច ឲ្យក្រុមហ៊ុនរកស៉ីសត្វជ្រូកនៅប្រទេសថៃ អនុវត្តតាមដើម្បីក្រសួងកសិកម្មកម្ពុជា ធ្វើការជ្រើសយកក្រុមហ៊ុនដែលអនុវត្តតាមលក្ខន្តិកបានទើបអនុញ្ញាតឲ្យក្រុមហ៊ុនទាំង៧ របស់កម្ពុជា មានសិទ្ធិទិញជ្រូកពីក្រុមហ៊ុនថៃទាំងអស់នោះធ្វើការនាំចូលបាន។

លក្ខន្តិកទាំង១២ចំណុចនោះ មានសរុប៣លិខិតគឺទី១៖ ត្រូវមានលិខិតបញ្ជាក់សុខភាពសត្វ ទី២៖ ត្រូវមានលិខិតចាក់វ៉ាក់សាំងសត្វ និងទី៣៖ ត្រូវមានទីតាំងធ្វើចត្តាឡីស័កសត្វនៅជាប់ព្រំដែនប្រទេសកម្ពុជា។ មុនដំបូងក្នុងចំណោមក្រុមហ៊ុនចំនួន៥៦ របស់ប្រទេសថៃ ដែលធ្លាប់រកស៉ីលក់សត្វជ្រូកមកឲ្យកម្ពុជា គឺមានតែក្រុមហ៊ុនចំនួន៥ប៉ុណ្ណោះ ដែលអនុវត្តបានគ្រប់លក្ខន្តិករបស់កម្ពុជា ត្រូវបានក្រសួងកសិកម្មជ្រើសរើសយក ក្រោយមកដោយមានការតវ៉ាពីក្រុមហ៊ុន នៅក្នុងប្រទេសថៃខ្លាំងក្លាពេក ក្រសួងកសិកម្មក៏បង្កើនចំនួនក្រុមហ៊ុនថៃ ដែលអាចលក់ជ្រូកមកឲ្យក្រុមហ៊ុនខ្មែរបានរហូត១០ក្រុមហ៊ុន ខណៈគេដឹងយ៉ាងច្បាស់ថា ក្រុមហ៊ុនថៃទាំង១០នោះ គឺគ្រប់គ្រងដោយឈ្មួញថៃម្នាក់ឈ្មោះ ចែនីត ជាដៃគូបុត្រសម្ព័ន្ធស៊ីជម្រៅរកស៉ីជាមួយក្រុមហ៊ុនមួយរបស់កម្ពុជា ដែលកំពុងឃុបឃិតគ្នា ជាមួយមន្ត្រីរកស៉ីផ្ដាច់មុខជាអ្នកបោះមេ ក្រោមរូបភាពមានក្រុមហ៊ុនច្រើនស្របច្បាប់។

ដោយឡែកក្រុមហ៊ុនចំនួន៦ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានគោលការណ៍ទិញសត្វជ្រូករស់ពីក្រុមហ៊ុននៅប្រទេសថៃទាំង១០នោះ ក្នុង១ថ្ងៃៗក្រុមហ៊ុនមួយអាច ទិញបានពីរាប់រយក្បាល ទៅដល់ខ្ទង់ពាន់ក្បាលនោះ បើចង់ទៅទិញផ្ទាល់ពីក្រុមហ៊ុនទាំង១០នៅប្រទេសថៃ គឺក្រុមហ៊ុនទាំងអស់នោះមិនលក់ឲ្យឡើយ ទាល់តែមានការឯកភាព ពីក្រុមហ៊ុនមួយនៅក្នុងស្រុកខ្មែរ ដែលកំពុងឃុបឃិតគ្នា ទើបគេលក់ឲ្យតែត្រូវផ្ដល់ក្បាលកាក់ឲ្យក្រុមហ៊ុនមួយនេះក្នុង១គីឡូជ្រូករស់ចំនួន១២,៥០បាត ដោយក្រុមហ៊ុនមួយនេះសំអាងថា យកថ្លៃកូតា និងរៀបចំឯកសារ ដោយ៤,៥០បាត ប្រគល់ទៅឲ្យភាគីថៃ ៨បាតបានមកខាងកម្ពុជា។

តាមពិតក្រុមហ៊ុនទាំង១០នៅប្រទេសថៃ សុទ្ធតែជាគ្នារបស់គេ គ្រាន់តែបំបែកក្រុមហ៊ុនធ្វើឲ្យគេមើលទៅមានច្រើនប៉ុណ្ណោះ។ ដោយសារតែការតម្រូវឲ្យបង់ថ្លៃកូតា និងរៀបឯកសារ រហូតដល់១២,៥០បាត ក្នុងជ្រូករស់១គីឡូក្រាមបែបនេះ បានធ្វើឲ្យក្រុមហ៊ុន៦ផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ភាគច្រើននាំគ្នាផ្អាករកស៉ី និងក្រុមហ៊ុនខ្លះទៀត ត្រូវក្រុមហ៊ុនដែលឃុបឃិត ជាមួយមន្ត្រីបញ្ចុះបញ្ចូលផ្ដល់ក្បាលកាក់ចំណេញឲ្យ ទិញយកសិទ្ធិនាំចូលជ្រូកផ្ដាច់តែម្ដង តែបើគេមើលទៅគឺនៅតែមានក្រុមហ៊ុនច្រើន រកស៉ីនាំចូលជ្រូករស់ពីប្រទេសថៃដដែល។

គេថាដោយសារតែក្រុមហ៊ុនបានសិទ្ធិនាំចូលជ្រូករស់មានដល់តែ៧ក្រុមហ៊ុន តែនៅពីក្រោយខ្នងគ្រប់គ្រងស្ទើរផ្ដាច់មុខដោយឈ្មួញម្នាក់ រួមទាំងតម្រូវឲ្យក្រុមហ៊ុនផ្សេងៗ បង់លុយក្បាលកាក់ខ្ពស់រហូតដល់១២,៥០បាត ក្នុងជ្រូករស់១គីឡូក្រាមបែបនេះហើយ ទើបធ្វើឲ្យតម្លៃសាច់ជ្រូកលក់នៅលើទីផ្សារចេះតែឡើងថ្លៃជាបន្តបន្ទាប់បែបនេះ ព្រោះពីមុនជ្រូកនាំចូលពីប្រទេសថៃ១ក្បាលតម្លៃខ្ទង់២៥០ដុល្លារប៉ុណ្ណោះ តែក្រោយគេតម្រូវអោយបង់លុយកូតា និងរៀបបែបបទ១២,៥០បាតទៀត បានធ្វើអោយតម្លៃជ្រូក១ក្បាលខ្ទង់ជិត៣០០ដុល្លារ និយាយរួមជ្រូក១ក្បាលទម្ងន់១០០គីឡូក្រាម គេត្រូវបង់លុយថ្លៃកូតា និងរៀបបែបបទខ្ទង់៤០ដុល្លារ ចុះមួយថ្ងៃៗគេនាំជ្រូករាប់ពាន់ក្បាលចូល ធ្វើលេខគុណជាថ្ងៃ ជាខែ សាកមើលទៅតើត្រូវជាទឹកប្រាក់ប៉ុន្មានទៅ?។ គេឆ្ងល់ថា ការតម្រូវឲ្យបង់លុយកូតា និងថ្លៃរៀបឯកសាររហូត១២,៥០បាតក្នុង១គីឡូក្រាមជ្រូករស់បែបនេះ តើលុយនេះគេយកទៅណា?

រឿងមិនប្រក្រតីមួយទៀតដែលបង្ហាញឲ្យឃើញពីការឃុបឃិតគ្នា ពុករលួយក្នុងរឿងនាំសត្វជ្រូករស់ចូលពីប្រទេសថៃនេះ គឺនៅប្រទេសថៃ ច្បាប់បានតម្រូវឲ្យអ្នករស៉ីចិញ្ចឹមជ្រូក ត្រូវធ្វើទីតាំងចត្តាឡីស័កសត្វនៅជាប់ ឬក្បែរកសិដ្ឋានចិញ្ចឹមតែម្ដង ដើម្បីងាយស្រួលបញ្ចេញសត្វជ្រូកពីទ្រុងចិញ្ចឹម យកទៅដាក់នៅទ្រុងសម្រាប់ធ្វើចត្តាឡីស័ក មុននឹងបញ្ចេញយកទៅលក់នៅលើទីផ្សារ តែបែរជាក្រសួងកសិកម្មកម្ពុជា តម្រូវឲ្យក្រុមហ៊ុនថៃធ្វើទីតាំងចត្តាឡីស័កនៅជាប់ព្រំដែន ដែលការធ្វើបែបនេះ ជាការទាមទាររបស់ភាគីកម្ពុជា ប៉ុន្តែប្រទេសថៃមិនដែលមានអនុវត្តន៍នោះទេ។

ដូចនេះមានន័យថា គោលការណ៍របស់កម្ពុជា ភាគីថៃមិនអាចធ្វើបានឡើយ តែបែរជាក្រុមហ៊ុនថៃចំនួន១០អាចលក់ជ្រូកមកឲ្យកម្ពុជាបានដោយគេជឿថា សត្វជ្រូកទាំងអស់នោះ គ្មានឆ្លងកាត់ទីតាំងចត្តាឡីស័កនៅព្រំដែននោះឡើយ។ សូម្បីតែចំណុចទី២ ដែលតម្រូវឲ្យមានលិខិតចាក់វ៉ាក់សាំងនោះ គឺគេគ្រាន់តែយកលិខិតកូពីដែលថៃធ្លាប់នាំជ្រូកយកទៅ
លក់នៅប្រទេសវៀតណាមពីមុនមកដើម្បីបំពេញបែបបទតែប៉ុណ្ណោះ។

បច្ចុប្បន្ន ដើម្បីបិតបាំងនូវអំពើឃុបឃិតចែកគ្នាស៉ីជាប្រព័ន្ធរវាងមន្ត្រី និងឈ្មួញ ដែលគេដឹងថា មានកូនប្រសារអ្នកធំនៅក្រសួងកសិកម្មម្នាក់ដែលគេដាក់រហ័សនាម «ឯកឧត្តមតូច» ជាអ្នកត្រូវរ៉ូវចែកផលលាភគ្នា ក្នុងរឿងនាំសត្វជ្រូករស់ចូលពីប្រទេសថៃនេះ មន្ត្រីជំនាញ និងក្រសួងកំពុងប្រើរូបភាពគាំពារអ្នកចិញ្ចឹមជ្រូកក្នុងស្រុក និងសុខភាពប្រជាពលរដ្ឋមកធ្វើជាឡប់ឡែ និងជាខែលបិទបាំង ព្រោះខ្លាចបែករឿងដឹងដល់ប្រមុខរាជរដ្ឋាភិបាល។

ខាងលើនេះ គឺគ្រាន់តែជាការលើកឡើងរបស់អ្នករកស៉ីជ្រូកដែលដឹងរឿងប៉ុណ្ណោះ ដើម្បីចង់ដឹងការពិតគេ គួរតែបើកការស្រាវជ្រាវ តើការលើកឡើងខាងលើជាការចោទប្រកាន់ខុស ឬមួយវាជាអំពើឃុបឃិតគ្នាមែន?

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |