(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នឹងអញ្ជើញទៅចាក់វ៉ាក់សាំង Astra Zeneca ជាមួយសម្តេចតេជោ ហ៊ុន សែន នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ។
ក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ១៩ របស់ AstraZeneca នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត្រ ខណៈកម្ពុជានឹងទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ពីអង្គការសុខភាពពិភពលោក នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕