ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អាជ្ញាធរចាប់ផ្ដើមកាយស្តារប្រឡាយបឹងត្របែក និងឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន លើប្រឡាយរំកិលផ្ទះចេញ ដើម្បី

(ភ្នំពេញ)៖ នាថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមកាយស្តារ ប្រឡាយបឹងត្របែក និងឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន លើប្រឡាយរំកិលផ្ទះចេញ ដើម្បីបុកស៊ីផាយស្ថាបនាប្រឡាយឡើងវិញ ធ្វើយ៉ាងណាឲ្យចរន្តទឹកហូរ បានលឿនជៀសវាងការលិចលង់លំនៅដ្ឋាន ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

ក្នុងខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងផលប៉ះពាល់មួយចំនួន ដែលប្រជាពលរដ្ឋរំលោភលើប្រឡាយបឹងត្របែកនាព្រឹកនេះ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា «នៅប្រឡាយបឹងត្របែក យើងមានម៉ូទ័របូមទឹករហូតដល់ ១១គ្រឿង ប៉ុន្តែការបូមទឹកទាំងនោះ មិនអាចធ្វើសកម្មភាពបានគ្រប់ចំនួនម៉ូទ័រនោះទេ ដោយសារតែមានការ កកស្ទះទឹកហូរមិនទាន់»។

លោកថា ដើម្បីដោះស្រាយលើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចធ្វើការស្តារប្រឡាយ និងឲ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយប្រឡាយ រំកិលផ្ទះរបស់ពួកគាត់ចេញពីមាត់ប្រឡាយ ដើម្បីយើងបន្តបុកស៊ីបាយជញ្ជាំងប្រឡាយនេះ ឲ្យបានប្រសើរឡើង។
ពាក់ព័ន្ធនឹងការ ការងាររំដោះទឹកចេញពីរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញ បានដាក់ផែនការឲ្យខណ្ឌទាំង៥ នៅកណ្ដាលក្រុងធ្វើការស្ដារលូ ស្តារប្រឡាយនៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានល្អសំដៅធ្វើយ៉ាងណាឲ្យចរន្តទឹកហូរ មកដល់ស្ថានីយបូមទឹកបាន។
ឯកឧត្តម​ ឃួង ស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឲ្យបានល្អ កុំឲ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូ និងប្រឡាយទឹក ។ ប្រជាពលរដ្ឋត្រូវរៀបចំខ្លួន ឲ្យបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
ឯកឧត្តម​ ឃួង ស្រេង បានបញ្ជាក់ថា មិនថាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ឬប្រជាពលរដ្ឋមកពីបណ្ដាខេត្តទេ គឺពួកគាត់ បានជំរុញឲ្យអាជ្ញាធររាជធានី រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អ ដើម្បីបញ្ចៀសឲ្យបាននូវការកកស្ទះចរាចរណ៍ ដែលការកកស្ទះចរាចរណ៍នេះ គឺជាកង្វល់ដ៏ធំរបស់ប្រជាពលរដ្ឋ បើយើងរៀបចំសណ្តាប់ធ្នាប់បានល្អអ្នកថ្មើជើង ត្រូវដើរលើចិញ្ចើមផ្លូវ មិនអាចដើរលើទ្រូងផ្លូវ បង្កឲ្យមានគ្រោះថ្នាក់ទៀតទេ។ ពេលនេះទៅបញ្ហាសណ្ដាប់ធ្នាប់មិនអាចបណ្ដែតបណ្ដោយទៀតទេ យើងត្រូវតែយកច្បាប់មកអនុវត្តហើយ៕

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |