(ភ្នំពេញ)៖ សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចបណ្តេញលោក Shen Kaidong ជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិតថា កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ។