ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​យោធា​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​នគរបាល​បាញ់​សម្លាប់​អ្នក​តវ៉ា​២នា​ក់​ក្នុងភាព​រំជើប​រំជួល​នៃ​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ

អង្គការ​សហប្រជាជាតិ​ថ្កោល​ទោស​យោធា​មីយ៉ាន់ម៉ា​ បន្ទាប់​ពី​នគរបាល​បាញ់​សម្លាប់​អ្នក​តវ៉ា​២នា​ក់​ក្នុងភាព​រំជើប​រំជួល​នៃ​ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ

មីយ៉ាន់ម៉ា៖ ការ​ស្លាប់រ​បស់​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋ​ប្រហារ​ចំនួន​២នា​ក់ នៅ​ក្នុង​សហភាព​មីយ៉ាន់ម៉ា ​បាន​បង្ក​ឲ្យមាន​ការ​ថ្កោលទោ​ស​ថ្មី​ៗ​ពីអង្គការ​សហប្រជាជាតិ​ចំពោះរ​បប​យោធា​ថ្មី​រប​ស់​ប្រទេស​នេះ​កាល​ពី​ថ្ងៃអាទិត្យ​ ខណៈ​ក្រុម​អ្នក​កាន់​មរណ​ទុក្ខ​ត្រៀមរៀប​ចំពិ​ធី​បុណ្យ​សព​របស់​ស្ត្រីវ័​យ​ក្មេង​ដែល​បាន​ក្លាយ​ជានិមិត្ត​រូប​ជាតិ​ នៃ​ការ​តស៊ូ​ជាមួ​យ​នឹង​យោធា។​

ក្រុម​អាជ្ញាធរ​បាន​បង្កើន​យុទ្ធ​វិធី​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​យុទ្ធនា​ការ​បះបោរ​ស៊ីវិល​ទ្រង់​ទ្រាយ​ធំ​និង​ដោយស្ងៀម​ស្ងាត់​ ទាមទារ​ឲ្យ​ដោះលែ​ង​មេដឹក​នាំ​ស៊ីវិល​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​គឺ ​លោក​ស្រី ​Aung San Suu Kyi។

ថ្ងៃសៅរ៍បាន​ក្លាយ​ជាថ្ងៃ​ដ៏​សោក​សៅបំ​ផុត​ នៅ​ក្នុង​រយៈ​ពេល​ជា​ង​២​សប្ដាហ៍​នៃ​ការ​តវ៉ា​តាម​ដង​ផ្លូវ​នានា​ទូទាំង​ប្រទេស ​ នៅ​ពេល​ដែល​កង​កម្លាំងស​ន្តិសុខ​បាន​បាញ់​ប្រហារ​នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​មួយក្នុ​ង​ទី​ក្រុង​ម៉ាន់ដាឡេ ​ដែល​នាំឲ្យ​ម​នុស្ស​ជា​ច្រើន​រត់​គេច​ទាំង​ភ័យ​ស្លន់​ស្លោរ​ ។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres  បាន​ថ្កោល​ទោស​ការ​ប្រើអំពើ​ហិង្សា​ដ៏ធ្ងន់ធ្ងរ​ នៅ​ក្នុង​ភាព​ច្របូក​ច្របល់​ ដែល​ក្រុម​បុគ្គលិក​សង្រ្គោះប​ន្ទាន់​បាន​និយា​យ​ថាបា​នបណ្ដា​លឲ្យយុវជនម្នាក់​ស្លាប់ ​ និ​ងរា​ប់សិ​បនាក់​រងរបួស។

ចំណែកស្ថានទូតអាមេរិកប្រចាំនៅសហភា​ព​មីយ៉ាន់ម៉ា ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​ថ្កោល​ទោស​សកម្មភាព​បាញ់​ប្រហារ​របស់​នគរបា​ល​ លើ​អ្នក​តវ៉ា​ប្រឆាំ​ងរដ្ឋប្រ​ហារ​ចំនួន​នៅ​ក្នុងទីក្រុង ​ម៉ាន់ដាឡេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |