ខណ្ឌឬស្សីកែវ៖ យោងតាមប្រភពច្បាស់ការបានឲ្យដឹងថាទីតាំងកត់ឆ្នោតខ្មែរតែបង្កប់ឆ្នោតវៀតណាមដែលស្ថិតនៅផ្សារសាំហាន់ផ្លូវចូលជ្រោះបាត់ស្នេហ៍ ដែលស្ថិតនៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺជារបស់លោកឧកញ៉ាម្នាក់ដែលមាន ឥទ្ធិពលក្នុងសង្គម ដូចឆ្នេះហើយសមត្ថកិច្ចមិនហ៊ានបង្ក្រាបទេបើទោះបីអ្នកសារព័ត៌មានចុះផ្សាយឬក៍រាយការណ៍ផ្តល់ព័ត៌មានយ៉ាងណាក៍ដោយ។
អង្គភាពសារព័ត៌មាន KNN news បានរាយការណ៍ជូន លោក នង សុប៉ុង មេប៉ុស្តិ៍ទួលសង្កែ១ លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ តាមTelegram បានត្រឹមចូលមើលតែមិនខ្ចីឆ្លើយតប មិនដឹងថាអជ្ញាធរខណ្ឌឬស្សីកែវ គិតយ៉ាងណាចំពោះទីតាំងកត់ឆ្នោតខាងលើ។
ប្រភពបានស្នើសំឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាមានវិធានការណ៍ក្តៅចំពោះម្ចាស់ទីតាំងកត់ឆ្នោតខាងលើតាមនិតិវិធីច្បាប់។