អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានគំរាមដាក់ទណ្ឌកម្មឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធារបស់ប្រទេសនេះ បានដណ្ដើមក្ដោបក្ដាប់អំណាច។ កងទ័ពមីយ៉ាន់ម៉ាបានឃុំខ្លួនលោកស្រី Aung San Suu Kyi និងមេដឹកនាំជាប់ឆ្នោតផ្សេងទៀត ដោយចោទប្រកាន់គណបក្សលោកស្រីថា បានលួចបន្លំសន្លឹកឆ្នោតជុំវិញការបោះឆ្នោត ដែលបានឈ្នះសំឡេងដ៏ច្រើនលើសលុបកាលពីពេលថ្មីៗនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Biden បាននិយាយថា “កងកម្លាំងមិនគួរស្វែងរកការផ្ដួលរំលំឆន្ទៈរបស់ប្រជាជន ឬប៉ុនប៉ងលុបបំបាត់លទ្ធផលនៃការបោះឆ្នោត ដែលគួរឲ្យទុកចិត្តបាននោះទេ”។ អង្គការសហប្រជាជាតិ និងចក្រភពអង់គ្លេស ក៏បានថ្កោលទោសការធ្វើរដ្ឋប្រហារនេះដែរ។ សហរដ្ឋអាមេរិកបានដកទណ្ឌកម្មក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ នៅពេលដែលប្រទេសមីយ៉ាន់ម៉ា បានឈានទៅរកលទ្ធិប្រជាធិបតេយ្យ។ លោក Biden បាននិយាយថា រឿងនេះនឹងត្រូវពិនិត្យឡើងវិញជាបន្ទាន់ ដោយបន្ថែមថា “សហរដ្ឋអាមេរិកនឹងតតាំងដើម្បីប្រជាធិបតេយ្យនៅគ្រប់ទីកន្លែង ដែលកំពុងរងការវាយប្រហារ”៕