ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឥណ្ឌា​បង្ហាញ​ គម្រោង​ជំនួយ ​និង​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា​

ឥណ្ឌា​បង្ហាញ​ គម្រោង​ជំនួយ ​និង​វិនិយោគ​ជាច្រើន​នៅ​កម្ពុជា​

ភ្នំពេញ ៖ ​ក្នុងជំនួប​ជាមួយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ​នៅ​ថ្ងៃទី​២០ ខែមករា​ ឆ្នាំ​២០២១​នេះ លោកជំទាវ ​ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឥណ្ឌា ​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើង​ថា ​ឥណ្ឌា ​មាន​គម្រោង​ចូលរួម​ជួយ​ជួសជុល​អភិរក្ស​ប្រាសាទ​ព្រះវិហារ ​ដែលជា​បេតិកភណ្ឌ​ពិភពលោក ចូលរួម​ជំរុញ​លើកកម្ពស់​ការប្រើប្រាស់​ទឹកស្អាត​ នៅ​ជនបទ​ និង​ជួយ​ដល់​វិស័យ​សុខាភិបាល ​ការ​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ ​និង​ការ​កសាង​សមត្ថភាព​សមាជិក​សមាជិកា​សភា​ និង​មន្ត្រីរាជការ ​ជាដើម​។

ក្នុងឱកាស​ចូល​ជួប​សម្តែង​ការគួរសម​ជាមួយ​ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ ​ឯកអគ្គរដ្ឋទូត ដែល​ទើប​តែងតាំង​ថ្មី ​នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​ព្រះរា​ជា​ណាចក្រ​កម្ពុជា បាន​ជម្រាប​សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា​ពី​គម្រោង​ជំនួយ​ និង​ការ​វិយោគ​ជាច្រើន ​របស់​ប្រទេស​ឥណ្ឌា​មក​កម្ពុជា​។ ​ពិសេស​លោកជំទាវ ​បាន​ប្តេជ្ញា​ចិត្ត​នៅក្នុង​ការពង្រឹង​ពង្រីក​ចំណងមិត្តភាព​ កិច្ចសហប្រតិបត្តិការ​ជា​ប្រពៃណី ដែល​មាន​តាំងពី​យូរលង់​ ​ណាស់​មកហើយ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ ​និង​នីតិប្រតិបត្តិ​។

បន្ថែម​ពីលើ​នេះ លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ ​បាន​លើកឡើងថា ​ឥណ្ឌា​មាន​គម្រោង​ចូលរួម​ជួយ​ជួសជុល​អភិរក្ស​ប្រាសាទ​ព្រះវិហារ ​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក ​ចូលរួម​ជំរុញ​លើកកម្ពស់​ការប្រើប្រាស់​ទឹក​ស្អាត​នៅ​ជនបទ និង​ជួយ​ដល់​វិស័យ​សុខាភិបាល ​ការប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ និង​ការ​កសាង​សមត្ថភាព​សមាជិក សមាជិកា ​សភា​និង​មន្ត្រីរាជការ ​ជាដើម​។

ជាមួយគ្នានេះ លោកជំទាវ​ បាន​ប្តេជ្ញា​ថា ​នឹង​ខិតខំ​ជំរុញ​ដល់​អ្នក​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌា ​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ ក្នុង​វិស័យ​សុខាភិបាល ជំរុញ​ឱ្យមាន​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។ លោកជំទាវ​ ឯកអគ្គរដ្ឋទូត ​បាន​ជម្រាប ​សម្តេច​ដែរ​ថា​ ឥណ្ឌា​នឹង​លើកកម្ពស់​ការ​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន ​តាមបែប​ឌីជីថល នៅក្នុង​នោះ​មាន ប្រជាជន​កម្ពុជា​ និង​ប្រជាជន​ឥណ្ឌា ប្រជាជន​ឥណ្ឌា​ និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ​ហើយ​ឥណ្ឌា​នឹង​កសាង​ផ្លូវ​គមនាគមន៍​ដ៏​ធំ​មកកាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផងដែរ​។

លោកជំទាវ​ឯកអគ្គរដ្ឋទូត បាន​ជម្រាប ​សម្តេច​ប្រធានរដ្ឋសភា ​ដែលថា ​ចំពោះ​សំណើ​របស់ សម្តេចនាយក ​រដ្ឋមន្ត្រី​ ដែល​បាន​ស្នើ​ដល់​ប្រទេស​ឥណ្ឌា​ជួយ​ផ្តល់​ជំនួយ​មនុស្សធម៌​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ ​ដល់​ប្រទេស​កម្ពុជា​នោះ​ លោកជំទាវ​នឹង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ឥណ្ឌា​បាន​ជ្រាប​និង​សម្រេច​នៅ​ក្នុង​កិច្ចការ​នេះ​។

ក្នុងជំនួប​នោះដែរ សម្តេច ហេង សំរិន បាន​គាំទ្រ​បេសកកម្ម​ការទូត​ថ្មី​របស់ ​លោកជំទាវ នៅ​កម្ពុជា​។ សម្តេច​ បាន​លើកឡើងថា ​បេសកកម្ម​នេះ ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ​ក្នុង​ការបន្ត​រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនង ​ចំណងមិត្តភាព ​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ ដែល​មាន​ស្រាប់ ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយ​កម្រិត​ថែមទៀត​។

សម្តេច ហេង សំរិន បាន​គូស​បញ្ជាក់ថា ​កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការទូត​នេះ​ជាមួយគ្នា​ជា​យូរយារ​ណាស់​មកហើយ ​ទាំង​ផ្នែក​សិល្បៈ វប្បធម៌ ​និង​ជំនឿ​សាសនា​ ។ សម្តេច​ ប្រធានរដ្ឋសភា ​បាន​មានប្រសាសន៍ថា ​ឥណ្ឌា​ជា​ប្រទេសមួយ​ ក្នុងចំណោម​ប្រទេស​មិន​ច្រើន​ទេ ​ដែល​បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា ​នៅ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ ខណៈ​ប្រទេស​ជាច្រើន ពិសេស​ប្រទេស​លោក​ខាងលិច​ បាន​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ចកម្ពុជា​។

សម្តេច​ បាន​លើកឡើងថា ​រដ្ឋសភា​កម្ពុជា មានការ​ពេញចិត្ត ដោយ​សង្កេតឃើញ​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំងពីរ កម្ពុជា​-​ឥណ្ឌា​ មានការ​រីកចម្រើន​ឥត​ឈប់ឈរ ទាំង​វិស័យ នយោបាយ ការទូត ​សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និង​ការអភិវឌ្ឍ​ធនធានមនុស្ស ។

លោកជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បាន​ស្នើសុំ​សម្តេច​បន្ត​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រ​វាង​សភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ​និង​បាន​គោរព​អញ្ជើញ​សម្តេច​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុ​ជា ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ក្រោយពេល​ជំងឺ​កូ​វីដ​១៩ ​ធូរស្រាល​។

សម្តេច​ប្រធាន ​បាន​ទទួលយក​សំណើ​នេះ និង​បាន​គូសបញ្ជាក់ថា ​រដ្ឋសភា​កម្ពុជា ​បានធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាច្រើន​ជាមួយ​រដ្ឋសភា​ឥណ្ឌា នៅក្នុង​ក្របខណ្ឌ​ក្រុម​មិត្តភាព​សភា​ទាំងពីរ តាមរយៈ​ការ​ផ្លាស់ប្តូរ​ទស្សនកិច្ច ការគាំទ្រ​គ្នា​ទៅវិញទៅមក​ នៅលើ​វេទិកា​អន្តរ​សភា​នានា ​នៅក្នុង​តំបន់ ​និង​សកលលោក មាន​ជាអាទិ៍​ អន្តរ​សភា​អាស៊ាន​ និង​សហភាព​អន្តរ​សភា​(IPU) ជាដើម​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |