ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សមាជិកសភាកូរ៉េខាងត្បូង និងជាអតីតមន្ត្រីរត់ចោលជួរពីកូរ៉េខាងជើង ចេញមុខសុំទោសចំពោះការប្រកាសថា លោក គីម ជុងអ៊ុន បាត់បង់ជីវិត

សមាជិកសភាកូរ៉េខាងត្បូង និងជាអតីតមន្ត្រីរត់ចោលជួរពីកូរ៉េខាងជើង ចេញមុខសុំទោសចំពោះការប្រកាសថា លោក គីម ជុងអ៊ុន បាត់បង់ជីវិត

សេអ៊ូល)៖ អតីតអ្នកការទូតរត់ចោលជួរពីកូរ៉េខាងជើងពីររូប ដែលបច្ចុប្បន្នជាសមាជិកសភានៅកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការសុំអភ័យទោស ចំពោះការលើកឡើងរបស់ពួកគេ ដែលថាមេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន មានបញ្ហាសុខភាព ខណៈសាធារណៈជនបាននិងកំពុងរិះគន់យ៉ាងខ្លាំង ជុំវិញការបំបោងព័ត៌មានក្លែងក្លាយ អំពីកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ លោក ថេ យ៉ុងហូ (Thae Yong-ho) ដែលជាអតីតអ្នកការទូតទី ២ នៅស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ ហើយបច្ចុប្បន្នជាសមាជិកសភាមួយរូបនៅកូរ៉េខាងត្បូង បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសុំអភ័យទោសជាសាធារណៈ ចំពោះអ្វីដែលបានលើកឡើងនាពេលកន្លងទៅនេះ (ជុំវិញសុខភាពលោក គីម ជុងអ៊ុន) ទោះបីជាក្នុងមូលហេតុអ្វីក៏ដោយ។ នៅពេលដែលខ្ញុំ ត្រូវបានគេស្តីបន្ទោសជាច្រើន ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ពាក្យសម្តីរបស់ខ្ញុំ ពិតជាមានផលប៉ះពាល់ច្រើនណាស់»។ ជាមួយគ្នានេះ ក្នុងនាមជាសមាជិកសភាមួយរូប លោក Thae Yong-ho បានធ្វើការសន្យាថា នឹងធ្វើសកម្មភាពនយោបាយ ប្រកបដោយការប្រុងប្រយ័ត្ន និងសុភាពរាបសាជាងនេះ។

ចំណែកឯលោក ជី សឹងហូ (Ji Seong-ho) ដែលជាអ្នកនយោបាយរត់ចោលជួរកូរ៉េខាងជើងម្នាក់ទៀត ហើយបច្ចុប្បន្នក៏ជាសមាជិកសភាកូរ៉េខាងត្បូង មួយរូបផងដែរនោះ ក៏បានធ្វើការសុំអភ័យទោស ចំពោះអ្វីដែលលោកបានអះអាងកាលពីសប្តាហ៍មុនថា លោកមានភាពប្រាកដប្រជា ៩៩% ជុំវិញមរណភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ លោកបាននិយាយក្នុង សេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «ខ្ញុំសូមធ្វើការសុំទោសជាសាធារណៈ។ ខ្ញុំបានគិតឡើងវិញជាច្រើនថ្ងៃមកហើយ។ ខ្ញុំមានអារម្មណ៍ថា ពិតជាសោកស្តាយណាស់ ចំពោះអ្វីដែលខ្ញុំបានបង្ហោះចេញ»

គួរជម្រាបថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបាត់ខ្លួនរយៈពេល ២០ថ្ងៃ កាលពីអំឡុងខែមេសា ដោយនៅពេលនោះលោកបានអវត្តមាន ពីព្រឹត្តិការណ៍ជាតិសំខាន់ៗចំនួនពីរលើក។ ប្រការនេះវាបានធ្វើលិចឡើងនូវពាក្យចចាមអារ៉ាមជាច្រើន ជុំវិញសុខភាពរបស់លោក ដោយសារព័ត៌មានខ្លះបានអះអាងថា លោកបានស្លាប់បាត់ហើយ ហើយខ្លះទៀតថា លោកបានក្លាយជាមនុស្សរុក្ខជាតិ បន្ទាប់ពីបានធ្វើការវះកាត់បេះដូងរួចមក។

ប៉ុន្តែក្រោយពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានចុះផ្សាយពីសកម្មភាពរបស់មេដឹកនាំរបស់ខ្លួន កាលពីថ្ងៃទី ០១ ខែឧសភា កន្លងទៅថ្មីៗនេះ វាបានធ្វើឲ្យពាក្យចចាមអារ៉ាមទាំងនោះរសាត់រលាយទៅវិញអស់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |