ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អឺរ៉ុបនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រោយថ្ងៃបុណ្យណូអែល ទៅតាមការរំពឹងទុក

អឺរ៉ុបនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្រោយថ្ងៃបុណ្យណូអែល ទៅតាមការរំពឹងទុក

(អាំស្ទឺរដាំ)៖ និយ័តករឱសថអឺរ៉ុបនៅថ្ងៃចន្ទនេះ នឹងធ្វើការវាយតម្លៃគុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ដោយមានការបើកភ្លើងខៀវជាបណ្ដើរៗ ដើម្បីអនុញ្ញាតឲ្យអឺរ៉ុប ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្នុងរយៈពេលមួយសប្តាហ៍ទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។

បណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន រួមមានប្រទេសអាល្លឺម៉ង់, អូទ្រីស និងអ៉ីតាលីតាលីជាដើម បានអះអាងរួចហើយថា ពួកគេគ្រោងនឹងចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង COVID-19 នេះ ចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ខណៈអឺរ៉ុបបានព្យាយាមដើរតាមសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង តាំងតែពីដើមខែធ្នូមកម្ល៉េះ។

ប្រសិនបើការទទួលអនុញ្ញាតផ្លូវការ ពីទីភ្នាក់ងារឱសថអឺរ៉ុប (EMA) ត្រូវបានផ្តល់ឲ្យនោះ គណៈកម្មការអឺរ៉ុបនឹងក្លាយជាអ្នក ធ្វើការសម្រេចចុងក្រោយ ដែលត្រូវបានគេរំពឹងថា នឹងអនុម័តនៅថ្ងៃពុធសប្ដាហ៍នេះតែម្តង។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានកំណត់គោលដៅ នៃការចាប់ផ្តើមយុទ្ធការចាក់វ៉ាក់សាំង COVID-19 នេះរួចទៅហើយ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ឬបន្ទាប់ពីថ្ងៃបុណ្យណូអែល ក្រោយពីគណៈកម្មការអឺរ៉ុបបានមើលឃើញថា ទីភ្នាក់ងារ EMA នឹងផ្តល់ការអនុញ្ញាត។

គួរបញ្ជាក់ថា គោលដៅរបស់សហភាពអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេស គឺការចាក់វ៉ាក់សាំង COVID-19 ជូនដល់ប្រជាជនប្រមាណ ៧០ភាគរយនៃចំនួនប្រជាជានសរុប ៤៥០លាននាក់របស់ខ្លួន៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |