(លីឆេស្ទើ)៖ ក្រុមកញ្ជ្រោងខៀវ Leicester City បានឡើងមកលេខរៀងទី៣ ក្នុងលីគអង់គ្លេស Premier League ក្នុងសប្តាហទី១២ រកបាន ២៤ពិន្ទុ ជាបណ្តោះអាសន្នក្រោយយកឈ្នះក្រុម Brighton ៣-០ ក្នុងនោះធ្វើបានដោយកីឡាករ Maddison រកបាន ២គ្រាប់នឹង Vardy ខណៈក្រុម Tottenham Hotspur ជាមួយ Liverpool រកបាន ២៥ពិន្ទុស្មើគ្នាឈរកំពូលតារាងពិន្ទុក្រោយបញ្ចប់ដោយលទ្ធផលស្មើដូចគ្នា។
កីឡាករខ្សែប្រប្រយុទ្ធវ័យ ២៤ឆ្នាំ Jamie Vardy នឹងមិត្តរួមក្រុមខ្សែបម្រើ Maddison រកបាន ៣គ្រាប់ឲ្យក្រុម Leicester City ត្រឹមវគ្គទី១ ក្នុងការប្រកួតនាកីឡដ្ឋាន King Power ដែលធ្វើឲ្យក្រុមដែលដឹកនាំដោយលោក Brendan Rodger តាមពីក្រោយក្រុមកំពូលតារាងតែ ១ពិន្ទុបន្ទាប់ពី Tottenham នឹង Liverpool បញ្ចប់លទ្ធផលស្មើកាលពីថ្ងៃទីអាទិត្រ។
សម្រាប់អតីតម្ចាសជើងឯក ២០១៦ ក្រុម Leicester City ត្រូវបន្តជួបក្រុម Everton នៅសប្តាហ៍ទី១៣ ដើម្បីស្វែងរកបាន ៣ពិន្ទុទៀតនាកីឡដ្ឋាន King Power ខណៈដែលក្រុម Totteham Hotspur ត្រូវតតាំងជាមួយក្រុមហង្សក្រហម Liverpool នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នៅទីលាន Anfield សប្តាហ៍នេះ៕