ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា « ការមិនទាន់បើកដំណើរការឡើងវិញនូវកន្លែងផឹកស៊ី ឬខារ៉ាអូខេជាដើម មិនមែនបញ្ហាចោទនោះទេ

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា « ការមិនទាន់បើកដំណើរការឡើងវិញនូវកន្លែងផឹកស៊ី ឬខារ៉ាអូខេជាដើម មិនមែនបញ្ហាចោទនោះទេ

(ភ្នំពេញ)៖​ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា បើអត់មានការជួបជុំផឹកស៊ីជុំគ្នានៅតាមខារ៉ាអូខេ វាអត់ស្លាប់ទេ តែបើឆ្លងកូវីដ១៩ យើងអាចស្លាប់ ដូច្នេះសុំឱ្យប្រជាពលរដ្ឋខ្មែរយើង បន្ដការអត់ធ្មត់ រង់ចាំដល់មានវ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ១៩ នោះយើងអាចរីករាយសប្បាយដូចមុនហើយ។

ការថ្លែងបែបនេះ របស់ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានធ្វើឡើងនៅសន្និសីទសារព័ត៌មានស្ដីពី «បច្ចុប្បន្នភាពនៃជំងឺកូវីដ១៩​នៅប្រទេសកម្ពុជា» នាក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ថា «មកទល់នឹងពេលនេះ នៅតាមបណ្ដាប្រទេសលើសកលលោក នៅតែមានករណីឆ្លង ឬឈឺ ស្លាប់ច្រើននៅឡើយ
ដូច្នេះ តើយើងគួរតែយកគំរូតាមប្រទេសគេ ឈឺច្រើនស្លាប់ច្រើន ឬចង់បានអត់ឈឺ អត់ស្លាប់។ សម្រាប់នៅប្រទេសយើង មកទល់នឹងពេលនេះ មានអ្នកឈឺតិច និងគ្មានអ្នកស្លាប់នោះទេ»

លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ដរាបណាប្រទេសនៅជុំវិញពិភពលោកយើង បានថយនូវការឆ្លង និងត្រួតត្រាបាន យើងក៏ងាយស្រួលសម្រាប់ការត្រួតត្រាការងាររបស់យើងដែរ ។ក៏ប៉ុន្ដែ សូម្បីតែប្រទេសដែលអភិវឌ្ឍហើយ នៅតែមិនទាន់អាចគ្រប់គងបានផង ដោយយើងឃើញហើយថា​ មានករណីឆ្លងកាន់តែច្រើន និងស្លាប់កាន់ច្រើន ។ដូច្នេះយើងមិនគួរធ្វេសប្រហែសនោះទេ ទោះនៅកម្ពុជាយើង ធ្វើបានមួយជំហានហើយក្ដី ដែលមិនមានអ្នកឈឺច្រើន នឹងស្លាប់ក៏ដោយ (ឆ្លង១២២នាក់ ជាសះស្បើយ១២០នាក់ អ្នកឈឺសល់តែ២នាក់ប៉ុណ្ណោះ) តែយើងមិនប្រាកដទេថា អាចត្រួតត្រាជំងឺកូវីដ១៩នេះបាននៅឡើយទេ»

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ថែមទៀតថា «ដូច្នេះ ការមិនទាន់បើកដំណើរការឡើងវិញនូវកន្លែងផឹកស៊ី ឬខារ៉ាអូខេជាដើម មិនមែនបញ្ហាចោទនោះទេ ចាំតិចទៅព្រោះមិនបានផឹកស៊ីក៏អត់ស្លាប់ដែរ រង់ចាំដល់ពេលមានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ហើយ យើងនឹងអាចសប្បាយវិញបានហើយ ។កត្ដាសំខាន់នោះ នៅពេលនេះ មិនទាន់មានវ៉ាក់សាំង យើងមិនត្រូវសាកល្បងឱ្យមានហានិភ័យម្ដងទៀតនោះទេ ព្រោះវានឹងជួបបញ្ហាលំបាកកាន់តែច្រើន សូមបងប្អូនកុំភ្លេចនូវជំងឺកូវីដ១៩នេះឱ្យសោះ ត្រូវតែបន្ដប្រុងប្រយ័ត្នបន្ដទៀត»

សូមជម្រាបថា គិតត្រឹមម៉ោងព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ៣,៥៦៣,០៦៥នាក់ហើយ ក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២៤៨,១២៩នាក់ និងជាសះស្បើយឡើងវិញ ១,១៥៣,៨៤៧នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |