ស្ទឹងត្រែង៖ យុវជនជាយោធិន២រូប បានជួបឧបទ្ទវហេតុបាក់ ស្រុតស្ពានឈើនៅចំណុចអូរមា ផ្លូវ១០១ភូមិញុំងស៊ុ ឃុំថ្មកែវ ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ជនរងគ្រោះទាំង២មានឈ្មោះ៖ ១/គីណាក់ ដាលីភេទប្រុស, ២/សុខ វ៉ាន់ឌី ភេទប្រុសអ្នកទាំងពីរនៅបម្រើការនៅវរកាំភ្លើងធំនៃទីបញ្ជាការស្រាល យុទ្ធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។
បន្ទាប់ពីមានឧបទ្ទវហេតុនេះ លោកអធិការស្រុកសៀមបាងបានសូមណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេកុង មានឃុំថ្មកែវ, ឃុំសន្តិភាព, ឃុំសេកុង និងស្រែសំបូរប៉ែកខាងក្រោម ឲ្យជួយស្វែងរកនិងសំឡឹង មើលតាមដងទន្លេក្រែងជួបប្រទះ និងរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ចមូលដ្ឋាន។
លោក ចន ង៉ែតប្រធានកងអនុសេនាធំទី៣ វរៈសេនាតូចកាំភ្លើងធំបញ្ជាកាស្រាលយោធភូមិភាគទី១ បានឲ្យដឹងថា មុនពេលកើតហេតុនាព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ ជនរងគ្រោះទាំងពីរបានជិះម៉ូតូចេញទៅពិនិត្យសុខភាពដោយសារជនរងគ្រោះអង្គុយពីក្រោយមានជំងឺគ្រុនចាញ់ និងញ័រញាក់ខ្លាំង ហើយខណៈធ្វើដំណើរឆ្លងកាត់ចំណុច ស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ព្រំដែនកម្ពុជាឡាវបាន បាក់ធ្លាក់ចូលទាំងមនុស្សនិងម៉ូតូពេលទឹកកំពុងហូរខ្លាំង៕