ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ប្រាប់ ឲ្យដឹងថា នៅថ្ងៃនេះក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាតឲ្យសណ្ឋាគារភ្នំពេញ បើកដំណើរការដូចធម្មតាវិញហើយ បន្ទាប់ពីសម្រេចបិទ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ ដោយរកឃើញជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»។
សូមជម្រាបថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាល បានសម្រេចឲ្យបិទសណ្ឋាគារភ្នំពេញ ដោយហេតុផលថា អគ្គនាយកពន្ធនាគារលោក ឆែម សាវុធ បានទៅហាត់ប្រាណ និងហែលទឹកនៅនោះ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០៕