ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោក ដូណាល់ ត្រាំ កំពុងប្រើដង្ហើមចុងក្រោយនៃអាណត្តិ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត លើចិន

លោក ដូណាល់ ត្រាំ កំពុងប្រើដង្ហើមចុងក្រោយនៃអាណត្តិ ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀត លើចិន

(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោននឹងដាក់ក្រុមហ៊ុនផលិតបន្ទះឈីប ឈានមុខគេរបស់ចិន SMIC ព្រមទាំងក្រុមហ៊ុនផលិតប្រេង និងឧស្ម័នជាតិ CNOOC ទៅក្នុងបញ្ជីខ្មៅនៃក្រុមហ៊ុនគាំទ្រដោយយោធាចិន ដោយនឹងហាមឃាត់ក្រុមហ៊ុនទាំងនេះមិនឲ្យធ្វើពាណិជ្ជកម្ម ជាមួយវិនិយោគិនអាមេរិកទៀតឡើយ ខណៈរដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងបន្តព្យាយាមពង្រឹងគោលនយោបាយប្រឆាំងចិន ទោះបីជាប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន នឹងចូលកាន់តំណែងជាផ្លូវការ នាប៉ុន្មានសប្តាហ៍ទៀតក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ ទីភ្នាក់សារព័ត៌មាន Reuters ក៏ធ្លាប់បានរាយការណ៍កាលដើមខែនេះដែរថា ក្រសួងការពារជាតិអាមេរិក បានកំណត់ក្រុមហ៊ុនចិនចំនួន ០៤បន្ថែមទៀតថា ជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយយោធាចិន ដែលធ្វើឲ្យក្រុមហ៊ុនចិនសរុបចំនួន ៣៥ រងផលប៉ះពាល់។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើក្រុមហ៊ុនទាំងនោះនឹងត្រូវចុះ ទៅក្នុងបញ្ជីខ្មៅនៅពេលណា។

ទោះជាបែបនេះក្តី បើយោងតាមឯកសារ និងប្រភពដ៏គួរឲ្យទុកចិត្តចំនួនបី ផ្សេងៗពីគ្នាបានបង្ហាញថា បញ្ជីនោះរួមមាន ក្រុមហ៊ុនបច្ចេកវិទ្យាសំណង់ចិន, ក្រុមហ៊ុនប្រឹក្សាវិស្វកម្មអន្តរជាតិចិន ក៏ដូចជាក្រុមហ៊ុនផលិតបន្ទះឈីប SMIC និងក្រុមហ៊ុនផលិតប្រេង CNOOC ជាដើម។ ក្រសួងការពារជាតិអាមេរិក មិនបានឆ្លើយតបនឹងសំណើសុំធ្វើការអត្ថាធិប្បាយ ពីក្រុមអ្នកសារព័ត៌មាននោះទេ។

វិធានការថ្មីនេះ គឺស្របទៅតាមគោលនយោបាយ ប្រឆាំងរដ្ឋាភិបាលទីក្រុងប៉េកាំងរបស់លោក ដូណាល់ ត្រាំ ដែលនឹងធ្វើឲ្យរដ្ឋបាលថ្មីរបស់លោក បៃដិន ស្ថិតនៅក្នុងជំហរដ៏លំបាក ខណៈដែលសំឡេងប្រឆាំងចិននៅក្នុងសភាអាមេរិក កំពុងតែកើនឡើងទាំងក្រុមសាធារណរដ្ឋ និងប្រជាធិបតេយ្យផងដែរ។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរចុងក្រោយនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសេតវិមានបានចេញ បទបញ្ជាប្រតិបត្តិមួយ ដែលត្រូវបានរាយការណ៍ជាលើកដំបូងដោយ Reuters ក្នុងនោះបានចែងពីការហាមឃាត់ ក្រុមវិនិយោគិនអាមេរិក មិនឲ្យទិញមូលប័ត្រពីក្រុមហ៊ុនចិន ដែលមានឈ្មោះនៅក្នុងបញ្ជីខ្មៅ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះតទៅ។
បើតាមក្រុមអ្នកជំនាញអាមេរិក បទបញ្ជាខាងលើនេះ ទំនងជាមិនអាចធ្វើឲ្យក្រុមហ៊ុនចិន រងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ព្រោះតែដែនកំណត់របស់វានៅមានកម្រិត រួមបញ្ចូលទាំងភាពមិនប្រាកដប្រជា នៃជំហររបស់អនាគតរដ្ឋបាលប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ដែលនឹងចូលមកកាន់កាប់សេតវិមាន ក្នុងពេលឆាប់ៗនេះឡើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |