ភ្នំពេញ)៖ ការថ្លែងបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន នៅវិមានសន្តិភាព នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
សម្ដេចតេជោបានថ្លែងថា កាលពីពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានផ្ដល់ជំនួយម៉ាសពេទ្យចំនួន ២,០០០,០០០ បន្ទះ និងម៉ាស់ក្រណាត់ចំនួន ១០០,០០០ បន្ទះ បូករួមនឹងសម្ភារវេជ្ជសាស្ត្រដទៃទៀត សរុបជាទឹកប្រាក់ ២,២២៤,០០០ ដុល្លារអាមេរិក បន្ទាប់មក ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួសុខាភិបាល នឹងនាំយកម៉ាស់ដឹកតាមយន្តហោះ ប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ដែលជាជំនួយរបស់កម្ពុជាជួយដល់មិត្តមីយ៉ាន់ម៉ា។
កម្ពុជាមិនមែនគ្រាន់តែផ្ដល់ជំនួយលើវិស័យវេជ្ជសាស្ត្រ សុខាភិបាលចំពោះឡាវ និងមីយ៉ាន់ម៉ាប៉ុណ្ណោះទេ តែថែមទាំងត្រៀមផ្ដល់ជំនួយដល់ប្រទេសទីម័រខាងកើតផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា សម្ដេចមិនខ្វល់នឹងការរិះគន់ពីមនុស្សមួយក្ដាប់តូចអំពីការផ្ដល់ជំនួយម៉ាស់នេះឡើយ ដោយសម្តេចបានពន្យល់ថា នៅក្នុងសហគមន៍អន្តរជាតិ កម្ពុជាមានកាតព្វកិច្ចចូលរួមជាមួយរដ្ឋ និងប្រជាជាតិដទៃទៀត ដើម្បីផ្ដល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។
ប្រមុខរាជរដ្ឋាភិបាលបានបន្តទៀថា កម្ពុជាមិនត្រឹមតែជំនួយខាងលើនេះ កម្ពុជាក៏បានផ្ដល់ជំនួយដល់អាយុជីវិត និងសាច់ឈាម ដោយបញ្ជូនកងទ័ពទៅចូលរួមរក្សាសន្តិភាពនៅសុម៉ាលី អាហ្វ្រិកកណ្ដាល លីបង់ និងស៊ូដង់ខាងត្បូងជាដើម ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។