(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ សម្រាប់ខែតុលា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីជូនដំណឹង។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានី កំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង សម្រាប់ខែតុលា ឆ្នាំ២០២០ ចំពោះប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវា សម្រាប់ខែកញ្ញា និងខែមុនៗកន្លងមក រដ្ឋបាលរាជធានី បានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា ខ្លួនបន្ដប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឲ្យប្រជាពលរដ្ឋ ជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជនភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណងរឹង ឲ្យបានទាន់ពេលវេលាកំណត់។ ដោយឡែក ថ្លៃសេវាប្រមូលសំរាមខែតុលា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖