(ភ្នំពេញ)៖យោងតាមលិខិតជូនដំណឹងរបស់សមាគមលេខៈ១៤០/២០សជណ ចុះថ្ងៃទី១៨ ខែវិច្ចិកា ឆ្នាំ២០២០ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង(CCA)សហការគ្នាជាមួយបណ្ដាសមាគមនិងក្រុមហ៊ុនឯកជននានារៀបចំកម្មវិធី មនុស្សធម៌ បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត ការបរិច្ចាគនឹងអាចជួយគ្រួសារមួយ ជីវិតមួយ នៅថ្ងៃនេះ ឬថ្ងៃស្អែកឲ្យរួចផុតពីសេចក្ដីស្លាប់។
សូមជម្រាបជូនថា កម្មវិធីបរិច្ចាគឈាមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ដែលមានទីតាំងស្ថិតនៅបរិវេនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម(ជាប់មន្ទីពេទ្យខ្មែរមិត្តភាពសូរៀត)។
គួររំលឹកផងដែរថា កម្មវិធីបរិច្ចាគឈាមនេះ សមាគមអ្នកប្រឹក្សាយោបល់គ្រឿងសម្អាង បានរួមសហការជាមួយសមាគមនិងក្រុមហ៊ុនឯកជនចំនួន០៣គឺ
១,សមាគមបញ្ញាវន្តដើម្បីកម្ពុជា
២,សមាគមការពារសិទ្ធិអ្នកប្រើប្រាស់វិស័យកសិកម្មនៅកម្ពុជា
៣,ក្រុមហ៊ុនតាក់ស៊ីវីហ្គោ( WE GO )
ការបង្កើតកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តគឺជាការផ្ដល់ក្ដីស្រឡាញ់ និងក្ដីសង្ឃឹម ដូចពាក្យមួយពោលថា អ្នកបានចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្សម្នាក់តាមរយៈការបរិច្ចាគឈាម៕