ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ទីបំផុតរដ្ឋ Georgia បញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញទាំងស្រុង, លោក ចូ បៃដិន ដណ្តើមបានជ័យជម្នះឲ្យបក្សប្រជាធិបតេយ្

ទីបំផុតរដ្ឋ Georgia បញ្ចប់ការរាប់សន្លឹកឆ្នោតឡើងវិញទាំងស្រុង, លោក ចូ បៃដិន ដណ្តើមបានជ័យជម្នះឲ្យបក្សប្រជាធិបតេយ្

(វ៉ាស៊ីនតោន)៖ រដ្ឋចរជា (Georgia) បានបញ្ចប់ទាំងស្រុងហើយ នូវការរាប់សន្លឹកឆ្នោតឡើងវិញដោយដៃ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ ដោយលទ្ធផលបង្ហាញថា លោក ចូ បៃដិន គឺជាអ្នកឈ្នះនៅក្នុងរដ្ឋ Swing state មួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

ការទទួលស្គាល់ជ័យជម្នះខាងលើនេះ បានធ្វើឱ្យលោក ចូ បៃដិន ក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សប្រជាធិបតេយ្យដំបូងគេបំផុត ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដែលឈ្នះនៅក្នុងរដ្ឋ Georgia ជារដ្ឋ Swing state (រដ្ឋមានសំឡេងប្រទាញប្រទង់រវាងបក្សទាំងពីរ) មួយ ដែលតែងតែបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ។ ក្រុមមន្ត្រីចាត់ចែងកិច្ចការបោះឆ្នោតនៅក្នុងរដ្ឋ Georgia បានអះអាងពីភាពត្រឹមត្រូវ នៃការរាប់សន្លឹកឆ្នោតឡើងវិញ ហើយថាមិនមានភស្តុតាងណាមួយដែលបង្ហាញថា ការរាប់សន្លឹកឆ្នោតឡើងវិញ ធ្វើឱ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោតនោះទេ។

គួរបញ្ជាក់ថា ប្រធានាធិបតីជិតផុតអាណត្តិ លោក ដូណាល់ ត្រាំ បានអះអាងដោយមិនបានបង្ហាញភស្ដុតាងថា ការរាប់សន្លឹកឆ្នោតឡើងវិញជាង ៥លានសន្លឹកនៅក្នុងរដ្ឋ Georgia ត្រូវបានគេលួចបន្លំ ហើយថាលោកគឺជាអ្នកឈ្នះក្នុងរដ្ឋមួយនេះ ប្រសិនបើជាការរាប់សន្លឹកឆ្នោតមានភាពត្រឹមត្រូវ។ បើតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងតាមដានការបោះឆ្នោតនៅអាមេរិក Edison Research លោក ចូ បៃដិន ទទួលបានអ្នកបោះតំណាង ៣០៦រូប និងលោក ដូណាល់ ត្រាំ ទទួលបាន ២៣២រូប៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |