ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ៧ចំណុច ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរណែនាំ ៧ចំណុច ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់

(ភ្នំពេញ)៖ ដោយកត់សម្គាល់ឃើញថា សកម្មភាពលបលួចនាំចូល ដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ ការលួចលាក់កែច្នៃសារធាតុញៀន នៅតែកើតមានឡើងជាបន្តបន្ទាប់ និងមានរូបភាពកាន់តែធំ ហើយការជួញដូរនិងការប្រើប្រាស់សារធាតុញៀនបាន និងកំពុងរីករាលដាលដល់តំបន់ជនបទមួយចំនួននោះ រាជរដ្ឋាភិបាលកម្ពុជា បានចេញ សារាចរណែនាំ ៧ចំណុច ដើម្បីពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

នៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែល ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា ក្នុងគោលបំណងធានា ប្រសិទ្ធភាពអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ក៏ដូចជាការបញ្ចៀសឱ្យបាននូវហានិភ័យដែលបណ្តាលមកពីគ្រឿងញៀន ព្រមទាំង ដោះស្រាយនូវការព្រួយបារម្ភ និងការពារសុខុមាលភាពជូនប្រជាពលរដ្ឋ ធានាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម រាជរដ្ឋាភិបាល សូមធ្វើការ ណែនាំដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដូចខាងក្រោម៖

* ទី១៖ បន្តខិតខំចាត់តាំងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាលេខ ០១ប.ប ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងវិធានការប្រយុទ្ធប្រឆាំង គ្រឿងញៀន។

* ទី២៖ បង្កើនសកម្មភាពអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឱ្យបានសកម្មភាពផុលផុស និងត្រូវបន្តកសាងផែនការយុទ្ធនា ការជាបន្តបន្ទាប់ ប្រកបដោយនិរន្តរភាព។

* ទី៣៖ លើកកម្ពស់ស្មារតីផ្សព្វផ្សាយ អប់រំឱ្យបានទូលំទូលាយ ស៊ីជម្រៅចំគោលដៅ និងមុខសញ្ញាគ្រប់ទីកន្លែងទាំងក្នុងសហគមន៍ ទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងក្នុងជួរ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយត្រូវអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារទិសស្លោក «បីកុំ មួយរាយការណ៍» គឺ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចគ្រប់ករណីបទល្មើសគ្រឿងញៀន។

* ទី៤៖ យកចិត្តទុកដាក់ចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់ការលួចលាក់កែច្នៃ-ផលិតសារធាតុញៀន និងការជួញដូរ ប្រើប្រាស់សារ ធាតុញៀន ជាពិសេសនៅតាមគោលដៅនានាដោយត្រូវ ៖

– បន្តពង្រឹងការគ្រប់គ្រង ត្រួតពិនិត្យការឆ្លងកាត់ព្រំដែន និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ រួមទាំងបញ្ញើប្រៃសណីយ៍ឱ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់
និងបង្ក្រាបការនាំចូលគ្រឿងញៀនខុសច្បាប់

– ជំរុញការស្រាវជ្រាវ ស៊ើបអង្កេតរកខ្សែរយៈបណ្តាញមេក្លោងជួញដូរសារធាតុញៀន និងធ្វើការបង្ក្រាបឱ្យដល់ឬសគល់ ព្រមទាំងបន្តពន្លាតនីតិវិធីឈានដល់ការបង្ក្រាប បទល្មើសសម្អាតប្រាក់ដែលជាផលនៃបទល្មើសគ្រឿងញៀន ដោយត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ

– អនុវត្តព្រមៗគ្នារវាងវិធានការរដ្ឋបាល និងវិធានការច្បាប់ ធ្វើការបង្ក្រាបដូចភ្លៀងរលឹមសំដៅលុបបំបាត់ការលួចលាក់កែច្នៃ ការជួញដូរ ប្រើប្រាស់សារធាតុញៀន ជាពិសេសនៅតាមគោលដៅដែលងាយកើតមានបទល្មើសគ្រឿងញៀន។

* ទី៥៖ ត្រូវពង្រឹងវិធានការគ្រប់គ្រង ត្រួតពិនិត្យការនាំចូល និងការប្រើប្រាស់សារធាតុគីមីផ្សំ ដោយអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតទៅតាមវិធានបច្ចេកទេស និងត្រូវដកពិសោធន៍ធ្វើបច្ចុប្បន្នភាពជាប្រចាំ សំដៅបង្ការមិនឱ្យសារធាតុគីមីផ្សំធ្លាក់ក្នុងដៃឧក្រិដ្ឋជនយកទៅកែច្នៃធ្វើជាសារធាតុញៀនជាដាច់ខាត។

* ទី៦៖ លើកកម្ពស់គុណភាពក្នុងការអនុវត្តវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ដោយខិតខំឱ្យអស់ពីលទ្ធភាពលើកកម្ពស់សមត្ថភាពព្យាបាល ស្តារនីតិសម្បទា និងរៀបចំបន្ថែមនូវមណ្ឌលបណ្តោះអាសន្ននៅតាមរាជធានី ខេត្ត ស្របតាមភូមិសាស្ត្រ និងសំណូមពរជាក់ស្តែង។

* ទី៧៖ លើកកម្ពស់គុណភាព សមត្ថភាពមន្ត្រីអនុវត្តច្បាប់ តាមរយៈការបណ្តុះបណ្តាលជំនាញប្រតិបត្តិការ និងចំណេះដឹងផ្នែកច្បាប់។ ទន្ទឹមនេះ ត្រូវពង្រឹងការអនុវត្តវិន័យ សីលធម៌មនសិការ វិជ្ជាជីវៈដល់កងកម្លាំងអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យបានល្អប្រសើរព្រមទាំងបន្តការគាំទ្រ សរសើរជូនរង្វាន់ លើកទឹកចិត្តដល់អង្គភាព និងមន្ត្រីដែលមានស្នាដៃ៕

ខាងក្រោមនេះ ជាសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |