(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផលជំនួបជាមួយក្រសួងការងារថៃ ពាក់ព័ន្ធនឹងកិច្ចសហការលើការគ្រប់គ្រង ការពារ និងអនុគ្រោះដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ក្នុងកំលុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
លទ្ធផលដែលភាគីបានឯកភាពគ្នានោះរួមមាន ៥ ចំណុចសំខាន់ៗ។ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ៖