ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ការស្ទង់មតិនៅតែបង្ហាញថា «បៃដិន នឹងឈ្នះ»ប៉ុន្តែលោក ត្រាំ តបទៅវិញថា «វាជាការស្ទង់មតិក្លែងក្លាយ»

ការស្ទង់មតិនៅតែបង្ហាញថា «បៃដិន នឹងឈ្នះ»ប៉ុន្តែលោក ត្រាំ តបទៅវិញថា «វាជាការស្ទង់មតិក្លែងក្លាយ»

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន នៅតែបន្តនាំមុខលោក ដូណាល់ ត្រាំ ទាំងនៅក្នុងការស្ទង់មតិថ្នាក់ជាតិ និងរដ្ឋគោលៗ (Swing States) មួយចំនួនធំ មុននឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន)។ ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ នៅតែជឿថាការស្ទង់មតិនេះគឺ «ក្លែងក្លាយ» ហើយលោកនឹងជាប់ឆ្នោតមួយអាណត្តិទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមការស្ទង់មតិថ្នាក់ជាតិថ្មីមួយទៀត ធ្វើឡើងដោយស្ថាប័ន រៀលក្លៀរផូលីធីកស៍ (RealClearPolitics) លោក បៃដិន នៅតែបន្តនាំមុខលោក ត្រាំ ៦.៨ពិន្ទុ ឬស្មើនឹង ៥០.៧ភាគរយ ទល់នឹង ៤៣.៩ភាគរយ ខណៈការស្ទង់មតិរបស់គេហទំព័រ ហ្វាយសឺតធីអេច (FiveThirtyEight.com) បានបង្ហាញថា បុរសវ័យ ៧៧ឆ្នាំរូបនេះនាំមុខលោក ត្រាំ ដែលមានអាយុ ៧៤ឆ្នាំ ដល់ទៅ ៨.៤ពិន្ទុឯណោះ។ ទោះជាយ៉ាងណា ការបោះឆ្នោតនៅសហរដ្ឋអាមេរិក មិនមែនកំណត់រកអ្នកឈ្នះ ឬចាញ់ ដោយសំឡេងបោះឆ្នោតពីប្រជាជនអាមេរិកតែមួយមុខនោះទេ។

លោក ត្រាំ ផ្ទាល់ក៏បានអះអាងដែរថា ការស្ទង់មតិនេះគឺក្លែងក្លាយ ហើយលោកនឹងជាប់ឆ្នោតមួយអាណត្តិទៀត ស្របពេលលោក បៃដិន និយាយថា វាដល់ពេលហើយ ដែលត្រូវបញ្ចប់ភាពចលាចលនៃការដឹកនាំ ០៤ឆ្នាំមកនេះក្រោមរដ្ឋបាលលោក ត្រាំ។

គួរជម្រាបថា ដើម្បីជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឬលោក ចូ បៃដិន រកសំឡេងអ្នកបោះឆ្នោតតំណាង ២៧០រូប ក្នុងចំណោមអ្នកបោះឆ្នោតតំណាងសរុបទាំង ៥៣៨រូប។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២០នេះ រដ្ឋចម្បងៗឬហៅថា Swing States ចំនួន០៨ ជាពិសេសគឺរដ្ឋផ្ល័ររីដា (Florida) និងរដ្ឋភែនស៊ីលវេនៀ (Pennsylvania) ត្រូវបានគេជឿជាក់ថា នឹងក្លាយជាអ្នកកំណត់អ្នកឈ្នះចាញ់រវាងលោក ត្រាំ និងលោក បៃដិន៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |