ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ថ្ងៃនេះជាខួប ១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

ថ្ងៃនេះជាខួប ១៦ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី

(ភ្នំពេញ)៖ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ ជាខួប ១៦ឆ្នាំហើយ ដែលព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិដែរនោះ បានសម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

ការជ្រើសរើសព្រះអង្គជាព្រះមហហាក្សត្រថ្មី ធ្វើឡើងបន្ទាប់ពីព្រះរាជបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យសម្បត្តិនៅថ្ងៃទី៧ តុលា ឆ្នាំ២០០៤។

ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុតបំផុតតាមព្រះរាជបវេណីរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។

ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។ មានសេចក្តីថា៖ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ ។ អ្នករួបរួម ខេមរជនទាំងអស់ ។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»

នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យសច្ចាថា «ខ្ញុំតាំងសច្ចាថានឹងប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។ ព្រះអង្គបានតាំងសច្ចាបែបនេះចំនួន៣ដង។

នៅក្នុងឱកាសនោះ ព្រះអង្គក៏បានប្រកាសប្តេជ្ញាព្រះទ័យបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំងប្រទេស។ ជាពិសេសនៅជនបទស្រែចម្ការ។ «ខ្ញុំនឹងយកអស់សមត្ថភាពបម្រើព្រះសង្ឃគ្រប់ព្រះអង្គ បម្រើប្រជារាស្ត្រ និងបម្រើមាតុភូមិអង្គជាទីស្នេហា ដោយអំណត់ព្យាយាម និងដោយស្មោះត្រង់»

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រាច្បង របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ។ ព្រះអង្គមាន ព្រះអនុជ បង្កើត តែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស (១៩៥៤-២០០៣) ។

ព្រះអង្គទ្រង់បានសិក្សានៅសាលាបឋមសិក្សានរោត្តម ហើយក្រោយមកព្រះអង្គទ្រង់បានបន្តការសិក្សានៅវិទ្យាល័យដេកាត ដែលសាលាទាំង២នេះស្ថិតនៅក្នុងរាជភ្នំពេញ។ នៅក្នុងវ័យ៩ព្រះវស្សា ព្រះអង្គរត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាក នៃអតីតសាធារណៈរដ្ឋឆេកូស្លូវ៉ាគី នៅក្នុងឆ្នាំ១៩៦២ ដែលជាចំណែកមួយនៃនយោបាយការបរទេសអព្យាក្រឹត្យ និងមិត្តភាព ជាមួយប្រទេសទាំងអស់ដែលគោរពអធិបតេយ្យភាពប្រទេសកម្ពុជា។

នៅទីនោះព្រះអង្គបានបង្ហាញនូវភាពលេចធ្លោរគ្មានគូប្រៀប នៅក្នុងប្រព័ន្ធគរុកោសល្យ កិច្ចការស៊ីវិល និងឥរិយាបថសុជីវធម៌ ដ៏ល្អក្រៃលែង។ បន្ទាប់ពីព្រះអង្គទ្រង់បានសិក្សាថ្នាក់បឋមសិក្សា វិទ្យាល័យ និងសាលាតូរ្យតន្រ្តី ដែលទ្រងបានសិក្សាផ្នែកតន្រ្តី និងរបាំបុរាណដល់ឆ្នាំ១៩៧៥។ ព្រះបាទនរោត្តម សីហមុនីទ្រង់ស្ទាត់ជំនាញខាងភាសាសាស្រ្ត ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យទាក់ទងភាសាអង់គ្លេស និងរុស្ស៊ីបានយ៉ាងប្រសើរផងដែរ។

នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រាក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់មកមាតុភូមិវិញនៅក្នុងឆ្នាំ១៩៧៧។ ភ្លាមៗបន្ទាប់ពីព្រះអង្គបានវិលត្រឡប់មកកាន់មាតុភូមិវិញ ទ្រង់ត្រូវបានខ្មែរក្រហម ដែលកំពុងកាន់អំណាចហើយប្រឆាំងនិងរបបរាជានិយម បានឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស ដទៃទៀតផងដែរ។ ក្រោយមកព្រះអង្គ និងព្រះញាតិវង្សដទៃទៀត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ត្រូវបានរំដោះប្រទេសពីរបបខ្មែរក្រហមនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។

លុះដល់ឆ្នាំ១៩៨១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះអង្គទ្រង់បានយាងទៅកាន់ក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងទទួលព្រះរាជតួនាទីជាព្រះប្រធានសមាគមរបាំខ្មែរ។ ទ្រង់បានគង្គនៅប្រទេសបារាំងជិត២០ព្រះវស្សា នៅទីនោះជារឿយៗព្រះអង្គតែងតែយាងទៅកាន់ទីក្រុងប្រាហ្ក ជាទីដែលព្រះអង្គ បានចំណាយពេលជាច្រើននៅក្នុងព្រះជន្មក្មេងវស្សា។ មិនតែប៉ុណ្ណោះព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរតែមួយគត់ដែលមានសមត្ថភាព មានព្រះរាជសុវណ្ណីជាភាសាឆេក។

នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ជាឯកអគ្គរាជទូតវប្បធម៌ នៅអង្គការយូនេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណ។ នៅទីនោះព្រះអង្គមានប្រជាប្រិយភាព និងល្បីល្បាញយ៉ាងខ្លាំងនៅលើការតស៊ូមតិ យ៉ាងស្វិតស្វាញ ចំពោះវប្បធម៌កម្ពុជា។

ក្នុងរយៈពេល១៦ឆ្នាំ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះអង្គបានយកព្រះទ័យទុកដាក់ខ្ពស់បំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញក្នុងការបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។

ព្រះអង្គបានចាត់ទុកបញ្ហារបស់ប្រជានុរាស្រ្ត ក៏ដូចជាបញ្ហារបស់ទ្រង់ផ្ទាល់ដែរ។ អាស្រ័យហេតុនេះហើយ ទើបព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគថវិកាផ្ទាល់របស់ព្រះអង្គជួយសាសង់អាគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រទានថវិកាជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយ៉ាល ដោយផ្ដល់ជាគ្រឿងឧបភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។

ជាមួយគ្នានេះ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ព្រះអង្គតែងតែព្រះរាជាអនុញ្ញាតសវនាកាជាមួយអង្គទូតអស់អាណត្តិ និងមន្ត្រីអង្គទូតថ្មី ដើម្បីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សេង ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត។

ក្រោយពេលដែលព្រះអង្គបានគ្រងរាជ្យសម្បត្តិអស់រយៈពេល ១៦ឆ្នាំកន្លងមក ប្រជានុរាស្រ្តនៃប្រទេសកម្ពុជាមានភាពកក់ក្ដៅយ៉ាងក្រៃលែង។ ដោយមានព្រះមហាក្សត្រដែលប្រកបទៅដោយទស្សពិធរាជធម៌ ហើយបានគង់ជាម្លប់ដល់កូនចៅ និងតែងតែបង្ហាញនូវស្នាព្រះហត្ថជាច្រើនលើឆាកជាតិ និងអន្តរជាតិ។

ក្នុងឱកាសអបអរសាទរខួប១៦ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ លិខិតព្រះបរមរាជានុញ្ញាតថ្វាយព្រះពរព្រះអង្គ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងមន្ត្រីរាជការត្រូវធ្លាក់ជាបន្តបន្ទាប់។ ក្រៅតែពីការថ្វាយព្រះពរថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ ក៏បានសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះមហាក្សត្រខ្មែរ ក្នុងព្រះរាជសកម្មភាពចំពោះជាតិមាតុភូមិ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានគូសរំលេចក្នុងលិខិតថ្វាយព្រះពរថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ថ្លៃថ្លា ដើម្បីបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិទូទាំងប្រទេស និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ទាំងក្នុងតំបន់ និងលើសកលលោក»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋសភា បានគូសរំលេចក្នុងលិខិតថ្វាយព្រះពរថា «ទូលព្រះបង្គំយើងខ្ញុំ ព្រមទាំងប្រជានុរាស្ត្រទាំងអស់ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ដើម្បីបំពេញព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ទាំងនៅក្នុងតំបន់ និងលើសកលលោក»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចក្នុងលិខិតថ្វាយព្រះពរថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះថ្លែងនូវព្រះសម្ភាវកថាស្ញប់ស្ញែងជ្រាលជ្រៅជាអតិបរមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលទ្រង់ស្តេចបំពេញព្រះរាជបូជនិយកិច្ចបម្រើឧត្តមប្រយោជន៍ជាតិ សាសនា មហាប្រជានុរាស្ត្រ ប្រកបដោយព្រះព្រហ្មវិហារធម៌ ព្រះទសពិធរាជធម៌ ដ៏ក្សេមក្សាន្តបំផុត។ ពិសេសស្តេចយាងចុះសួរសុខទុក្ខ ប្រទានព្រះរាជអំណោយដល់ជនរួមជាតិទីទ័លក្ររបស់ព្រះអង្គគ្រប់ច្រកល្ហកដោយពុំមាននឿយណាយព្រះកាយពលឡើយ»

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |