ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់ ៤៤នាក់

អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់ ៤៤នាក់

(ភ្នំពេញ)៖ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា គិតត្រឹមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ អ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ បានកើនឡើងរហូតដល់ ៤៤នាក់។ ក្នុងនោះខេត្តបន្ទាយមានជ័យ មានរហូតដល់ទៅ ២៦នាក់។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ខេត្តដែលមានពលរដ្ឋស្លាប់ដោយសារគ្រោះទឹកជំនន់នេះ រួមមាន៖ បន្ទាយមានជ័យ ២៦នាក់, ពោធិ៍សាត់ ៦នាក់, ប៉ៃលិន ១នាក់, ព្រះសីហនុ ២នាក់, កំពង់ធំ ៧នាក់, ស្ទឹងត្រែង ១នាក់ និងកំពង់ឆ្នាំង ១នាក់។

សូមបញ្ជាក់ថា ដើម្បីជាការចូលរួមរំលែកទុក្ខ និងដោះស្រាយការលំបាករបស់គ្រួសារសព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភគ្រួសារសព ក្នុងមួយសព ១០លានរៀល ហើយឧកញ៉ា ឡាវ ប៊ុនប៉ា ឧបត្ថម្ភ ៤លានរៀល។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រុមគ្រួសារសពចំនួន ៤១សពហើយ បានទទួលថវិកាឧបត្ថម្ភនេះ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងផងដែរថា គ្រោះទឹកជំនន់នេះ បានបង្កផលប៉ះពាល់រាជធានី-ខេត្ត ចំនួន២០ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

គ្រោះទឹកជំនន់នេះ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជិត ១៥ម៉ឺនគ្រួសារ ស្មើនឹងជិត ៦០ម៉ឺននាក់។ ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ស្មើនឹងជិត ៥ម៉ឺននាក់ ត្រូវបានជម្លៀស។

គ្រោះទឹកជំនន់នេះ ក៏បង្កឱ្យប៉ះពាល់ផ្ទះសម្បែងជាង ១៣ម៉ឺនខ្នង និងខូចខាត ៦៣ខ្នង, លិចសាលារៀន ៩៥១កន្លែង និងលិចវត្ត ៣០៧កន្លែង។ របាយការណ៍បន្ថែមថា ទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ៦១៧គីឡូម៉ែត្រ, លិចផ្លូវលំជនបទ ១,៦៨៥គីឡូម៉ែត្រ, ប៉ះពាល់ទំនប់ ៤៩គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយមេ ២៧០គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយរង ២៧១គីឡូម៉ែត្រ, ប៉ះពាល់ប្រឡាយស្រោចស្រព ១៤៦គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេជាង ២គីឡូម៉ែត្រ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងដែរថា គ្រោះទឹកជំនន់ បានជន់លិចស្រូវ ២៧២,២៦៣ហិកតា និងដំណាំរួមផ្សំ ៩៦,៩៤៥ហិកតា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅទីក្រុងរណបកោះនរា និងសាងសង់ស្ពានភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ១ បានដាក់ចេញបទបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងចំនួន៤ ចុះធ្វើប្រតិបត្តិការបន្ទាន់ ដើម្បីស្តារជីវភាពប្រជាពលរដ្ឋឡើងវិញក្រោយទឹកជំនន់។

រដ្ឋមន្ត្រីនៃក្រសួងទាំង៤នេះរួមមាន៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក លឹម គៀនហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, លោក អ៊ុក រ៉ានប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សម្តេចតេជោ បានបញ្ជាឱ្យរដ្ឋមន្ត្រីទាំង៤រូបនេះ ចាត់មន្ត្រីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចុះទៅសិក្សាដោយផ្ទាល់នៅតាមតំបន់រងការជន់លិច ដោយមិនត្រូវរង់ចាំរបាយការណ៍ពីមន្ទីរនោះឡើយ។

បើតាមសម្តេចតេជោ រដ្ឋមន្ត្រីក្រសួងនិមួយៗត្រូវចុះធ្វើប្រតិបត្តិការទៅតាមសមត្ថកិច្ចក្រសួង។ ពោលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសិក្សា និងជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិដែលប៉ះពាល់, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសិក្សា និងជួសជុលឡើងវិញផ្លូវលំជនបទ, រដ្ឋមន្ត្រីក្រសួងធនធានទឹក ត្រូវសិក្សា និងជួសជុលប្រព័ន្ធប្រឡាយដែលប៉ះពាល់ និងរៀបចំប្រព័ន្ធទឹកសម្រាប់ពលរដ្ឋស្រោចស្រព។ រីឯរដ្ឋមន្ត្រីក្រសួងកសិកម្ម ត្រូវចុះសិក្សាពីផលប៉ះពាល់ស្រូវ និងដំណាំរបស់ប្រជាពលរដ្ឋ ព្រមទាំងដាក់ចេញវិធានការ និងដំណោះស្រាយបន្ទាន់ ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |