ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

CAMSOC បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំត្រីមាសទី៣ ដើម្បីសម្រួចទិសដៅស៊ីហ្គេម

CAMSOC បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំត្រីមាសទី៣ ដើម្បីសម្រួចទិសដៅស៊ីហ្គេម

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី២៧ ខែតុលានេះ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្ដ នៅអាគារមិត្តភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងាររយៈពេល ៣ខែ ក្នុងត្រីមាសទី៣ ដែលគណៈអចិន្ដ្រៃយ៍ និងលេខាធិការដ្ឋាន រួមទាំងគណៈកម្មការជំនាញរបស់ CAMSOC បានខិតខំបំពេញការងារ និងចូលរួមរៀបចំផែនការ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព ឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។

ឆ្លៀតឱកាសនោះ សម្ដេចពិជ័យសេនា បានជំរុញគណៈអចិន្រៃយ៍ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្ដទុកបន្ថែមលើការរៀបចំពិធីបើក-បិទ និងរត់ភ្លើងគប់ស៊ីហ្គេមឲ្យបានកាន់តែល្អប្រសើរ។ មិនតែប៉ុណ្ណោះ សម្ដេចក៏គាំទ្រការត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម និងផ្សព្វផ្សាយនូវយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ បរិស្ថានស្អាត និងបដិសណ្ឋារកិច្ចល្អ និងការកាត់បន្ថយគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។

ពាក់ព័ន្ធនឹងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់ជាប្រវត្តិសាស្ដ្រនេះដែរ លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានបញ្ជាក់ថា ការងារពាក់ព័ន្ធនឹងពិធីបើក-បិទស៊ីហ្គេម ការស្នាក់នៅ និងដឹកជញ្ជូន ពិសេសហេដ្ឋារចនាសម្ព័ន្ធនៃប្រភេទកីឡានីមួយៗ កម្ពុជាបានត្រៀមបានល្អប្រសើរហើយ ពិសេសពាក់ព័ន្ធកន្លែងស្នាក់នៅ និងដឹកជញ្ជូន ដែលត្រូវបានក្រុមហ៊ុន World Bridge Sport Village ធានាសាងសង់ឲ្យបានរួចរាល់មុនឆ្នាំ២០២៣។

ចំពោះទិសដៅការងារសម្រាប់ ៣ខែចុងក្រោយ នៃឆ្នាំ២០២០ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានបញ្ជាក់ថា ចំពោះមុខ CAMSOC ត្រៀមរៀបចំសិក្ខាសាលាថ្នាក់ជាតិដ៏ធំនាខែក្រោយ ដើម្បីបញ្ជ្រាបព័ត៌មានសំខាន់ៗ ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង អំពីការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ក៏ដូចជាផ្សព្វផ្សាយយុទ្ធនាការប្រជាពលរដ្ឋម្នាក់លេងកីឡាមួយមុខ បរិស្ថានស្អាត និងបដិសណ្ឋារកិច្ចល្អ និងការកាត់បន្ថយគ្រឿងញៀន ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ការបោះពុម្ភប្រក្រតិទិនការងារ និងការប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្រៃយ៍ CAMSOC ជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |