(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អីតតយុទ្ធជន និងយុវនីតិសម្បទា បានបើកកិច្ចប្រជុំបូកសរុបការផ្តល់សាច់ប្រាក់ដល់ជនរងគ្រោះទូទាំងប្រទេសកំឡុងកូវីដ១៩ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុង ពេលប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ ជុំទី២ លើកទី២ ដោយមានការចូលរួមពីរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច នាទីស្តីការក្រសួងសង្គមកិច្ច នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ដោយមានការចូលរួមពីក្រសួងស្ថាប័ននិងដៃគូរនានាផងដែរ។
លោករដ្ឋមន្រ្តីបានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់សាច់ប្រាក់ជាង២៨លានដុល្លារ (115,430,600,000រៀល) ដល់ពលរដ្ឋក្រីក្រីជាង២លាន៥សែននាក់ ដែលប៉ះពាល់ដោយកូវីដ១៩។
លោកបានបន្ថែមថា មនុស្ស៣៤នាក់ បានស្លាប់ដោយគ្រោះជំនន់ទឹកភ្លៀងគិតត្រឹមម្សិលមិញ (ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០) ហើយក្នុងនោះមានជនរងគ្រោះចំនួន១៨នាក់ បានស្លាប់នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកបន្តថា ការទទួលខុសត្រូវខ្ពស់នៅថ្នាក់ឃុំ/សង្កាត់ព្រោះការទទួលបានប័ណ្ណ តាមរយៈក្រុមការងារឃុំ/សង្កាត់ដាក់សំណើរមកក្រសួងផែនការ ទើបទទួលបានប័ណ្ណបើកប្រាក់ ឧបត្ថម្ភពីរាជរដ្ឋាភិបាល។
តំណាងធនាគារពិភពលោក លោក កង គឹមស៊ុន បានលើកឡើងថា តាមការស្រាវជ្រាវអះអាងថា៤០% នៃចំនួនពលរដ្ឋនៅមានប៉ះពាល់ពីកូវីដ១៩ និងមាន៩១% នៃពលរដ្ឋមានប័ណ្ណសមធម៌មានជំនួយសង្គម។ ក្រុមគ្រួសារដែលថាក្រីក្រជាងគេក្នុងភូមិបានទទួលជំនួយជាង៩០% ចាប់តាំងពីខែមិថុនាឆ្នាំ២០២០កន្លងមកនេះ។
តំណាងធនាគារពិភពលោក បានបន្តថា ពលរដ្ឋនៅទៅប្រជុំ/ទីក្រុងបានទទួលសាច់ប្រាក់ឧបត្ថម្ភ។ ក្នុងនោះមានចំនួន២៧% នៃអ្នកត្រូវបានទទួលសាច់ប្រាក់ថា មិនបានដឹងព័ត៌មានថាពួកគាត់ ត្រូវបានទទួលសាច់ប្រាក់។ ក្នុងនោះមាន៥៣% បានទទួលប្រាក់ឧបត្ថម្ភដែលមានប្រាក់ប្រមាណ៥៣ដុល្លារ ហើយពួកគាត់ថាយកទៅទិញសម្ភារៈនិងសងប្រាក់រំលស់។
តំណាងធនាគារពិភពលោក បានអះអាងថា មានពលរដ្ឋក្រីក្រី ប្រមាណ១២% និយាយថា ចង់សន្សំប្រាក់ឧបត្ថម្ភជាសេវាសន្សំវីង។ ចាប់ពីឆ្នាំ២០១៩ ប្រាក់ឧបត្ថម្ភបានជួយដល់គ្រួសារក្រីក្រ មានភាពប្រសើរជាងមុន។រហូតមានដល់ពីនេះមានអ្នកទទួលសាច់ប្រាក់៩០%និងមានអ្នកស្នើសុំដល់៩៧%ដែលការផ្តល់សាច់ប្រក់បានជោគជ័យខ្ពស់ប្រៀបធៀបនឹងប្រទេសដទៃ។
យោងតាមក្រសួងសង្គមកិច្ច បញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២០ខែតុលាឆ្នាំ២០២០ មាន ចំនួន៦៤ម៉ឺន២ពាន់៨៥២គ្រួសារ ស្មើប្រមាណជាង២លាន៥សែននាក់ ដោយចំណាយប្រាក់ជាង១១៥លានរៀល៕