ខេត្តស្ទឹងត្រែង: ជនសង្ស័យ២អ្នកត្រូវបានកម្លាំងនគរបាល ប្រឆាំង បទល្មើសគ្រឿងញៀន ឃាត់ខ្លួនជាមួយនិងវត្ថុតាងគ្រឿងញៀន ៤កញ្ចប់ធំ និង២កញ្ចប់តូចជាប្រភេទថ្នាំក្រវី ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៥,៣០នាទី ល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ និងឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំងញៀន ស្អែកឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបាន បន្តនាំជនសង្ស័យម្នាក់ខាងលើ ទៅយកវត្ថុតាងថ្នាំញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតរួមនិងវត្ថុតាងផងដែរ។
លោកអូត ស៊ីវត្ថា ស្នងការខេត្តស្ទឹងត្រែងបានឲ្យដឹងថា: ជនសង្ស័យទាំងពីរនាក់ជាអ្នកជួញដូរថ្នាំញៀនប្រភេទមេតំហ្វេតាមីន អាយ ចំនួន៤កញ្ចប់ធំ រួមនិងថ្នាំគ្រវីចំនួន២ថង់តូច ត្រូវបានឃាត់ខ្លួន នៅចំណុចទីតាំងខុសគ្នា។
លោកថា:ករណីនេះសមត្ថកិច្ចនគរបាលនៃស្នងការនគបាលខេត្ត បានសហការជាមួយកម្លាំងរដ្ឋបាលប៉ុស្តិ៍នគបាលអូរស្វាយ និងអធិការស្រុកបូរីអូរស្វាយសែនជ័យ រហូតបង្ក្រាបបានជនសង្ស័យម្នាក់នៅវេលាម៉ោង៥និង ៣០ នាទីល្ងាចថ្ងៃទី១៧ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិលើ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែង ហើយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបន្តនាំខ្លួនជនសង្ស័យម្នាក់ ទៅយកថ្នាំញៀនដែលលាក់ទុកតាមចំលើយសារភាព រហូតបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅផ្ទះជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀន នៅចំណុចជិតច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល ជាប់ព្រំប្រទល់កម្ពុជា ឡាវបន្ថែមទៀត។
ជុំវិញរឿងនេះលោកចែម ផាណិតនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា: ជនសង្ស័យដែលសមត្ថកិច្ចដែលត្រូវឃាត់ខ្លួនមានចំនួន២អ្នក មានប្រុសម្នាក់ និងស្រីម្នាក់
ទី១,ឈ្មោះអ៊ិន ថា ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដកហូតបានថ្នាំញៀនចំនួន ៣កញ្ចប់ធំ ។
ជនសង្ស័យទី២.ឈ្មោះវ៉ាន ភូរ ភេទប្រុសអាយុ ២៧ឆ្នាំ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកចែម ផាណិត បានបន្តទៀតថា: ក្រោយពីកម្លាំងជំនាញបានធ្វើការសាកសួររួចមក កម្លាំងសមត្ថកិច្ចបានបន្តនិតិវិធី នាំជនស័យ្សខាងលើទៅយកថ្នាំញៀន ដែលលាក់ខ្លួនបានយកទុកនៅផ្ទះជិតព្រំដែនឡាវ សមត្ថកិច្ចបានរកឃើញថ្នាំញៀន(១គីឡូក្រាម)រួមជាមួយថ្នាំគ្រវីចំនួន (២ថង់តូច) នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។ ក្រោយមកជនសង្ស័យទាំង ២នាក់បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា: គ្រឿងញៀនខាងលើនេះ ពិតជារបស់ខ្លួនពិតប្រាកដមែន ។
សូមបញ្ជាក់ថា: បច្ចុប្បន្ននេះជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញបានសាកសួរ និងកសាងសំណុំរឿង រួមទាំងវត្ថុតាងថ្នាំញៀញ៤កញ្ជាប់ធំ រួមនិងថ្នាំគ្រវីចំនួន (២ថង់) បញ្ជូនទៅកាន់សាលាតំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕