ខណ្ឌ៧មករា៖ ទូហ្គេមបាញ់ត្រីនិងទូល្បែងសុីសងខុសច្បាប់ច្រើនប្រភេទទៀតបានរៀបត្រៀបត្រានៅក្នុងផ្សារទំនើបសុីធីម៉លដែលស្ថិតក្នុងទឹកដីនៃអាណាចក្រខណ្ឌ៧មករា ដែលបានបង្វក់ក្មេងៗមកចូលលេងយ៉ាងសប្បាយដែលក្មេងខ្លះវក់លេងភ្លេចបាយភ្លេចទឹកក្មេងខ្លះអស់លុយលេងក៍បែកកំនិតកុហក់ឱពុកម្តាយថាគ្រូត្រូវការលុយទិញនេះទិញនោះ។
ទីតាំងខាងលេីនេះ មានច្បាប់អនុញ្ញាតិប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់ដាក់នៅប្រភេទហ្គេមបាញ់ត្រី និងទូរ Slot ដែលកាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងល្បែងស៉ីសង មួយកន្លែង ដែលស្ថិតនៅក្នុងផ្សារទំនេីប ស៉ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយនៅក្នុងនោះ អាជ្ញាធរធ្វេីការដកហូតទូរហ្គេមបាញ់ត្រី ៧ទូរ, ទូរ Slot ម៉ាស៉ីន ៦ទូរ និងសំភារៈមួយចំនួន។