ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ចិន៖ «យើងនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ទៅកាន់ពិភពលោក នៅក្នុងតម្លៃដ៏សមរម្យ»

ចិន៖ «យើងនឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ទៅកាន់ពិភពលោក នៅក្នុងតម្លៃដ៏សមរម្យ»

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានប្រកាសថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងប្រឆាំង COVID-19 ទៅកាន់ពិភពលោកទាំងមូលនៅក្នុងតម្លៃសមរម្យ និងសមហេតុផល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែតុលា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន (Wang Wenbin) បានធ្វើការគូសបញ្ជាក់ កាលពីថ្ងៃពុធសប្តាហ៍នេះថា «វ៉ាក់សាំងនៃបណ្តាប្រទេសផ្សេងៗ ក៏កំពុងត្រូវបានអភិវឌ្ឍដែរ។ យើងមិនច្បាស់ថា តើវ៉ាក់សាំងទាំងនោះនឹងត្រូវកំណត់តម្លៃយ៉ាងដូចម្តេចឡើយ ប៉ុន្តែសម្រាប់ប្រទេសចិនវិញ គឺរឿងមួយនឹងច្បាស់លាស់។ យើងនឹងផ្តល់វ៉ាក់សាំងរបស់យើង ទៅដល់ពិភពលោកដោយចាត់ទុកជា ទំនិញសកលមួយនៅក្នុងតម្លៃសមរម្យ និងសមហេតុផល»

គួរបញ្ជាក់ថា ការឆ្លើយតបរបស់ក្រសួងការបរទេសចិនខាងលើនេះ បានកើតមានឡើងក្រោយពី សារព័ត៌មានមួយចំនួនចុះផ្សាយថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនចិន នឹងមានតម្លៃថ្លៃជាងវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។ ដើម្បីឲ្យគ្រប់គ្នាជឿទុកចិត្តកាន់តែខ្លាំង ប្រទេសចិនក៏បានធ្វើការប្តេជ្ញាផងដែរ នៅក្នុងការធ្វើឲ្យវ៉ាក់សាំង អាចបានទៅដល់ដៃប្រទេសកំពុងអភិវឌ្ឍមុនគេ។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងបន្តដំណើរឆ្ពោះទៅមុខ នៅក្នុងការអភិវឌ្ឍវ៉ាក់សាំងឲ្យបានឆាប់បំផុត ហើយបណ្តាប្រទេសមួយចំនួនក៏បានស្ម័គ្រចិត្ត ចូលរួមធ្វើតេស្តតំណាក់កាលទី ៣ (Phase III) និងចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំង ពីក្រុមហ៊ុនចិនរួចមកហើយដែរ។ ទោះជាបែបនេះក្តី ក្រសួងការបរទេសចិនក៏បានបញ្ជាក់បន្ថែមថា ចិននឹងធានាចំពោះអទិភាពនៃប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងតាមរយៈតម្លៃសមរម្យ និងជំនួយមនុស្សធម៌ជាកញ្ចប់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |