ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជា មន្ដ្រីនគរបាលជាតិ ពាក់ស័ក្ដិ៥ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន បញ្ជូនទៅតុលាការ

ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជា មន្ដ្រីនគរបាលជាតិ ពាក់ស័ក្ដិ៥ ត្រូវកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន បញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជា មន្ដ្រីនគរបាលជាតិ ពាក់ស័ក្ដិ៥ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

ជនសង្ស័យម្នាក់ឈ្មោះ ប៉ាង កាក់ទិការ ហៅឆាង បន្លំជានគរបាលឈ្មោះ សម្បត្តិ សក្កដា អាយុ២១ឆ្នាំនេះ ត្រូវកម្លាំងជំនាញឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក និងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ។

គួរជម្រាបថា តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរកឃើញថា មានជនសង្ស័យម្នាក់នេះ បានបង្កើតគណនីហ្វេសបុកក្លែងក្លាយមួយ ដែលដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ក្រុមការងារបានរកឃើញថា ជនម្នាក់នេះមិនត្រឹមតែលួចបង្កើតហ្វេសបុកក្លែងក្លាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ថែមទាំងបានក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ច នគរបាលជាតិទៀតផង។

បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សស្រាវជ្រាវ បានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វើការសហការផ្តល់ព័ត៌មាន ដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យនេះតែម្ដង។

ក្នុងនោះសមត្ថកិច្ចដកហូតបាន វិទ្យុទាក់ទង ចំនួន០៥គ្រឿង, ទូរស័ព្ទដៃ iPhone 6+ ចំនួន០១គ្រឿង, ខ្នោះដៃ ចំនួន០៣គូ, អាវឈុតពណ៌អាចម៌សេះ មានឈ្មោះ វសេនីយ៍ទោ សម្បត្តិ សកក្កដា អត្តលេខ៥០០៩១ ចំនួន០១កំផ្លេ, អាវពណ៌ទឹកដោះគោ មានស្លាកសម្គាល់នគរបាលព្រហ្មទណ្ឌ មានផ្លាកឈ្មោះ សម្បត្តិ សកក្ដដា អត្តលេខ ១០៤៦០១ ចំនួន០២កំផ្លេ, អាវធំ ពណ៌ខ្មៅ មានឡូហ្គូនគរបាលព្រហ្មទណ្ឌ ចំនួន០១, អាវយឺតដៃខ្លី ពណ៌អាចម៌សេះ មានសញ្ញា នប Policeចំនួន០១, អាវុធខ្លីជ័រ ពណ៌ខ្មៅ ចំនួន០១ដើម និងស្រោមអាវុធខ្លី ចំនួន០១, ដាវដែកមានស្រោម ចំនួន០១ដើម, ដំបងហូតដែក ចំនួន០១, មួកនគរបាលចំនួន០៤, ខ្សែក្រវ៉ាត់សាំងទារ៉ុង ពណ៌ត្រេអ៊ី ចំនួន០១, សក្តិថ្នាក់វរសនីយ៍ទោ ចំនួន០១គូ និងថ្នាក់វរសនីយ៍ឯក ចំនួន០១គូ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |