ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រុមហ៊ុនមួយនៅអូស្ត្រាលីកំពុងធ្វើតេស្ត «ស្ព្រាយបាញ់តាមចម្រុះ» ដែលអាចទប់ស្កាត់ការឆ្លងកូរ៉ូណាដល់ទៅ៩៦%

ក្រុមហ៊ុនមួយនៅអូស្ត្រាលីកំពុងធ្វើតេស្ត «ស្ព្រាយបាញ់តាមចម្រុះ» ដែលអាចទប់ស្កាត់ការឆ្លងកូរ៉ូណាដល់ទៅ៩៦%

(ស៊ីដនី)៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាអូស្ត្រាលី អេណា (Ena Respiratory) នៅថ្ងៃចន្ទនេះបានប្រកាសថា ស្រ្ពាយបាញ់តាមច្រមុះ (nasal spray) ដែលខ្លួនកំពុងអភិវឌ្ឍអាចជំរុញ ឬដាស់ប្រព័ន្ធភាពសុំាឱ្យប្រយុទ្ធប្រឆាំង ក៏ដូចជាកាត់បន្ថយការកើនឡើងនៃវីរុសកូរ៉ូណា នៅក្នុងសិក្សាស្រាវជ្រាវមួយលើសត្វ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន Ena Respiratory បានឱ្យដឹងទៀតថា ស្រ្ពាយបាញ់តាមច្រមុះដែលមានឈ្មោះថា INNA-051 អាចនឹងត្រូវប្រើប្រាស់ ជាប្រភេទវ៉ាក់សាំងស្រ្ពាយបាញ់ច្រមុះ ដើម្បីកាត់បន្ថយកម្រិតឆ្លងវីរុសកូរ៉ូណាបានរហូតដល់ ៩៦ភាគរយ។ ក្រុមហ៊ុននេះបានបន្ថែមទៀតថា តាមរយៈការធ្វើតេស្ដនៅលើសត្វបានជោគជ័យ ខ្លួនមានសង្ឃឹមថា INNA-051 អាចនឹងទទួលបានការអនុញ្ញាតក្នុងការដឹកនាំ ការធ្វើតេស្ដលើមនុស្សក្នុងពេលឆាប់ៗនេះ។

គួរជម្រាបថា ក្រុមហ៊ុន Ena Respiratory បានប្រមូលថវិកាសរុប ៨.២៤លានដុល្លារ សម្រាប់ការអភិវឌ្ឍវ៉ាក់សាំងស្រ្ពាយបាញ់តាមចម្រុះ ក្រោមការគំាទ្រ និងវិនិយោគពីក្រុមហ៊ុន ប្រ៊ែនដុនខេភីថល (Brandon Capital), រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី និងក្រុមហ៊ុន CSL។ ក្រៅពីស្ព្រាយបាញ់ច្រមុះ ក្រុមអ្នកវិទ្យាសាស្ត្រអូស្ត្រាលីក៏កំពុងអភិវឌ្ឍវ៉ាក់សាំង COVID-19 ជាទូទៅផងដែរ ដោយកាលពីសប្តាហ៍មុននេះនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន បានអះអាងនៅចំពោះមុខអង្គការសហប្រជាជាតិថា អូស្ត្រាលីនឹងចែកចាយវ៉ាក់សាំង COVID-19 ទៅគ្រប់ទីកន្លែងទូទាំងពិភពលោក ប្រសិនបើខ្លួនអភិវឌ្ឍវាបានជោគជ័យ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |