(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងសមត្ថិច្ចនគបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនជនសង្ស័យឈ្មោះ WU HONG (អ៊ូ ហុង) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ជាអ្នកបើករថយន្ត និងជាឃាតកសម្លាប់ថៅកែរបស់ខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់។
នេះបើយោងតាមលោក គុជ គឹមឡុង អ្មកនាំពាក្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានី បានបញ្ជាក់ប្រាប់ ឱ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។
សូមរំឮកថា កាលពីថ្ងៃតី២៣ ខែកញ្ញា ឆ្នាំ២០២០ មានករណីឃាតកម្ម យកសាកសពច្រកក្នុងស្បោងពណ៌ខ្មៅ ដាក់ក្នុងវ៉ាលី ដឹកដោយរថយន្តហាយឡែនឌឺ យកទៅទម្លាក់ចោលនៅមាត់ជ្រោះរ៉ោងរ៉ាង ជាប់ខាងជើងផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉េត្រលេខ ១០៤-១០៥ ខាងលិចលោកយាយម៉ៅ ស្ថិតក្នុងភូមិទី៦ ឃុំត្រែគ្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទើបសមត្ថកិច្ចបើកប្រតិបត្តការបំបែកសំណុំរឿងនេះបាន ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ប្រធាននយកដ្ឋានព្រហ្មទណ្ឌ, ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា រាជធានីភ្នំពេញ លោកស្រីព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ។
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញអត្តសញ្ញាណសព មានឈ្មោះ ZHANN BING (ចាង ពីង) ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន ជានាយកក្រុកមហ៊ុន បេឡាងមេឌីខល ខេមបូឌាអិនវេសម៉ិន ឯ.ក (លក់សម្ភារបរិក្ខារពេទ្យ)។
រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យមានឈ្មោះ WU HONG (អ៊ូ ហុង) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន (អ្នកបើករថយន្តឱ្យជនរងគ្រោះ)។
ក្រោយចាបខ្លួនជនសង្ស័យជនជាតិចិនរូបនេះ បានសារភាពថាខ្លួនពិតជាបានសម្លាប់ជនរងគ្រោះតែម្នាក់ឯង ដោយសារខឹងជនរងជេរប្រមាថ និងយកលុយ៕