ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​៖ ក្រុមហ៊ុន​ដឹកទំនិញ​លើស​ទម្ងន់ ហាម​មិន​ស្តាប់ នឹង​បិទ​ចោល​តែ​ម្តង​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ​៖ ក្រុមហ៊ុន​ដឹកទំនិញ​លើស​ទម្ងន់ ហាម​មិន​ស្តាប់ នឹង​បិទ​ចោល​តែ​ម្តង​

(​កំពត​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា ក្រសួង​សាធារណការ​នៅតែ​បន្ត​រឹតបន្តឹង​ចំពោះ​រថយន្ត​ដឹកទំនិញ​ទាំងឡាយណា ដែល​នៅតែ​បន្ត​ដឹក​ទំនិញ​ដោយ​ល្មើសច្បាប់​កំណត់​។ លោក​រដ្ឋមន្ត្រី បាន​ព្រមាន​ថា នឹង​បិទ​ក្រុមហ៊ុន​ចោល​តែម្តង បើ​ក្រុមហ៊ុន​នោះ​នៅតែ​បន្ត​ដឹក​លើស​ទម្ងន់​ហាម​មិន​ស្តាប់​នោះ​។​

​ការ​ថ្លែង​ព្រមាន​បិទ​ក្រុមហ៊ុន​ដឹកជញ្ជូន​លើស​ទម្ងន់​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្នុង​ពេល​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវជាតិ​លេខ​៤១, លេខ​៣១, លេខ​៣៣ និង​លេខ​៣ សិក្សា និង​ពិនិត្យ​មើល​ពី​ស្ថានភាព​ផ្លូវ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​បញ្ជាក់ថា ក្រសួង​សាធារណការ នៅតែ​បន្ត​រឹតបន្តឹង​ចំពោះ​រថយន្ត​ដឹកទំនិញ​ណា ដែល​នៅតែ​បន្ត​ដឹក​ទំនិញ​ដោយ​ល្មើសច្បាប់​កំណត់​។ «​យើង​នឹង​បន្ត​នីតិវិធី​ត្រួតពិនិត្យ ចាប់ និង​ផាកពិន័យ ចំពោះ​រថយន្ត​លើស​ទម្ងន់​នេះ​បន្ត​ទៀត ហើយ​នឹង​ឈាន​ដល់​កា​បិទ​ក្រុមហ៊ុន​នោះ​ចោល​តែម្តង បើ​ក្រុមហ៊ុន​នោះ នៅតែ​បន្ត​បំពាន​ច្បាប់​ដដែល​នោះ ត្រូវតែ​បិទ​ចោល​តែ​ម្តង​ហើយ​»​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ផង​ដែរ​ថា ចាប់ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ តទៅ ក្រសួង​សាធារណការ និង​ចាប់ផ្តើម​អនុវត្តន៍ ការត្រួតពិនិត្យ​រថយន្ត​ដឹក​ទំនិញ​ចេញ​ពី​កំពង់ផែ​ភ្នំពេញ និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដោយ​នឹង​ត្រួតពិនិត្យ​មើល​ថា តើ​អ្នកបើកបរ មាន​ប័ណ្ណបើកប​រដែរ ឫ​អត់​? បើ​មិន​មាន​ទេ នោះ​នឹង​មិន​ឱ្យ​បើក​ចេញពី​កំពង់ផែ​ទាំង​២​កន្លែង​នឹង​នោះទេ ហើយ​បើ​ឡាន​មិនបាន​ធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) ត្រឹមត្រូវ​នោះ​ទេ ក៏​មិន​អនុញ្ញាត​ឱ្យ​ចេញពី​កំពង់ផែ​ដែរ ព្រោះតែ​កត្តា​ទាំងនេះហើយ ដែល​ជា​ដើមហេតុ​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​លោក ស៊ុន ចាន់ថុល បញ្ជាក់ថា ឈប់​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​តាម​ដងផ្លូវ​ទៀតហើយ គឺ​ទៅ​ចាប់​ឱ្យ​ដល់​គោលដៅ​តែ​ម្តង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |