(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១,២១៩,៧៤៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៩៦៤,៧៦១នាក់ និងជាសះស្បើយឡើងវិញ ២២,៨១៥,៦៤៦នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧,០០០,៩២៦នាក់ ស្លាប់ចំនួន ២០៤,១១៨នាក់ និងជាសះស្បើយចំនួន ៤,២៤៨,៣៤៣នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៥,៤៨៥,៦១២នាក់ ស្លាប់ចំនួន ៨៧,៩០៩នាក់ និងជាសះស្បើយ ៤,៣៩២,៦៥០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៤,៥៤៤,៦២៩នាក់ ស្លាប់ ១៣៦,៨៩៥នាក់ និងជាសះស្បើយ ៣,៨៥១,២២៧នាក់។